អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ច្រើន​ខ្នង​នៅ​ភូមិ​ចម្ការលើ​ ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាមៈ​ អគ្គិភ័យ​បាន​ចាប់ផ្តើម​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​យ៉ាងតិច​៦​ទៅ​៧​ខ្នង​ កាលពី​វេលា​រសៀល​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ភូមិ​ចំការលើ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​។​ មូលហេតុ​បណ្តាល​ឲ្យ​ហេតុការណ៍​កើតឡើង​ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ ដោយពេល​នេះ​សមត្ថកិច្ច​ជំនាញ​នៅ​ទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​។​

​លោក​ឧត្តមសេនីយ៍ត្រី​បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់ភ្លើង​ជូន​ប្រជាពលរដ្ឋ​រហូត​មក​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ដដែល​ នៅ​មិន​ទាន់​ឈប់​នៅឡើយ​ ដោយ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​៕​ សុ​ភ័​ណ្ឌ​

IMG-20141224-WA0027

IMG-20141224-WA0028

IMG-20141224-WA0029

IMG-20141224-WA0028

IMG-20141224-WA0032

IMG-20141224-WA0030

IMG-20141224-WA0026

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *