អគ្គិភ័យ ឆាបឆេះ ដោយសារបើកគំរបសាំងក្បែរចង្រ្កាន

ខេត្តកំពង់ចាម៖ ករណីអគ្គិភ័យ ឆាបឆេះ តូបលក់ដូររបស់ឈ្មោះ អឿ ថា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ និងប្រពន្ធឈ្មោះ រិន ស្រីទូច អាយុ ៣១ ឆ្នាំ រស់នៅ ភូមិ កំពង់សំរិត ឃុំ មៀន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម តូបធ្វើអំពីឈើដំបូលប្រកសង្ក័សី ជញ្ជាំងសង្ក័សីមានទំហំ ៥×៤ ឆេះទាំងស្រុង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០ នាទី ។

សម្ភារ: ខូចខាតរួមមាន÷ – រថយន្តម៉ាកកាមរីគូទស្វិតពណ៏សពាក់ស្លាកលេខ ភ្នំពេញ 2A-4832 កម្មសិទ្ធិរបស់ឈ្មោះ វន័ ស្រីណែត ភេទ ស្រី អាយុ ៣២ ឆ្នាំ នៅភូមិ កកោះ ឃុំត្រពាំងព្រះ ។ – ម៉ូតូម៉ាកវ៉េវ ០១ គ្រឿង – គោយន្ត ០១ គ្រឿង – ទូរទស្សន៍ ០១ គ្រឿង – ទូទឹកកក ០១ – ធុងក្លាសេ ០៣ – ទូរសព្ទ័ដៃ ០១ គ្រឿង – សំភារះលក់ដូរ,ខោអាវ,ចានឆ្នាំងមួយនួនធំ ។ មូលហេតុឆេះបណ្ដាលមកពីម្ចាស់តូបបើកគម្របកានសាំងក្បែរចង្ក្រានបណ្ដាលឲ្យឆាបឆេះតែម្ដង ។ ហេតុការណ៍ខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿងទឹកមួយស៊ីទែន ៕

Loading...