អគ្គិសនីកម្ពុជា ៖ តបណ្តាញ​អគ្គិសនី​ចូល​ទៅបន្ទប់​ជួល​របស់​កម្មករកម្មការិនី ​នៅ​រសៀល​ថ្ងៃនេះ

ភ្នំពេញ៖ យោង​ទៅតាម​លិខិត​មួយ​ច្បាប់​របស់​លោក កែវ រតនៈ ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​អគ្គិសនី​កម្ពុជា ផ្ញើ​ទៅ​កាន់អភិបាលរាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចាប់​ផ្តើម​ពី​រសៀល​ថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៥​នេះ​តទៅ​ហើយ ក្រុមនិយោជិត​របស់​អគ្គិសនី​កម្ពុជា នឹង​ចាប់​ផ្តើម​ចុះ​ទៅ​ធ្វើ​ការ​តបណ្តាញ​អគ្គិសនី ទៅ​កាន់​បន្ទប់​ផ្ទះជួល​ជូន​កម្មករ កម្មការិនី ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ចែកចាយ​ផ្ទាល់​របស់​អគ្គិសនី​កម្ពុជា ដើម្បីយន្តការ​ថ្លៃ​អគ្គិសនី៦១០រៀលសម្រាប់​សម្រាប់​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ផ្ទះជួល ឬ​បន្ទប់​ជួល​នោះ។

លិខិត​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ជំហាន​ទី១ ដែល​ចាប់​ផ្តើម​ពីរសៀល​ថ្ងៃនេះ ក្រុម​ការងារ​អគ្គិសនី​កម្ពុជា នឹង​ទៅ​កាន់​ខណ្ឌ​ចំនួន​៣ ដែល​មាន​ដូចជា​ ខណ្ឌ​ឬស្សីកែវ, ខណ្ឌមាន​ជ័យ និង​ខណ្ឌ​ដង្កោ។ ក្រុម​ការងារ​នឹង​ចុះ​ទៅ​ទទួល​ពាក្យ​ស្នើ​សុំ​បន្ត​ចរន្ត និង​ធ្វើ​ការ​តភ្ជាប់​ចរន្ត​អគ្គិសនី​នៅ​ទីតាំង​ស្នាក់​នៅ​របស់​កម្មករ កម្មការិនី។ ជាមួយ​គ្នា ក្រុមការងារ​ក៏​នឹង​ធ្វើ​ការងារជាមួយ​ម្ចាស់​ផ្ទះជួល ឬ​បន្ទប់ជួល ចាប់​ពី​ថ្ងៃព្រហស្បត្តិ ទី២៩ ខែមករា ឆ្នាំ​២០១៥ ពីម៉ោង៤ និង​៣០នាទីល្ងាច ដល់​ម៉ោង៨ និង​៣០នាទីយប់ សម្រាប់​ពី​ថ្ងៃ​ចន្ទ-សៅរ៍ ហើយ​ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង​៥ល្ងាច សម្រាប់​ថ្ងៃអាទិត្យ។

លិខិត​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់​ពីថ្ងៃ២៩ មករា នេះ​តទៅ ក្រុមការងាររបស់អគ្គិស នីកម្ពុជា ក៏នឹងចុះទៅជួបម្ចាស់ដី ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ជួលនៅក្នុងខណ្ឌទាំង ៣ខាងលើផងដែរ ដើម្បីធ្វើការ វាយតម្លៃសំណង និងពិនិត្យបណ្តាញខ្សែ ក៏ដូចជាកុងទ័រ ដែលមានស្រាប់នៅតាមផ្ទះ ឬបន្ទប់ជួលរបស់កម្មករ និយោជិតផងដែរ៕

Edc info

Loading...

Leave a Reply

Your email address will not be published. Required fields are marked *