អគ្គីភ័យឆាបឆេះខារ៉ាអូខេស្ដាយផត ខណ:សមត្ថកិច្ចប្រើឡានទឹកជិត២០គ្រឿង

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះខារ៉ាអូខេមួយកន្លែងដែលមានឈ្មោះ ថាស្ដាយផត ស្ថិតភូមិត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៨:៣០នាទីយប់ ថ្ងៃ១៨កញ្ញា ២០១៥ ប៉ុន្តែមិនរាលដាលជាងនេះទេ ក្រោយពីសមត្ថកិច្ចបានប្រើឡានទឹកជិត២០គ្រេឿង ។

អាជា្ញធបាននិយាយថា ករណីអគ្គីភ័យនេះឆាបឆេះជាង១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែមិនបានបណ្តាលឱ្យមានមនុស្សរងរបួសឬស្លាប់នោះទេ ។

មន្រ្តីនគរបាលពន្លត់អគ្គីភ័យក្រុងភ្នំពេញ បាននិយាយថា នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានអន្តរាគមន៍ រថយន្ដទឹកចំនួន១៨គ្រេឿង ទើបអាចគ្រប់គ្រងបាន ។ ហើយមូលហេតុដែលធ្វើឱ្យឆាបឆេះបន្ទាប់ពីឆ្លងចរន្តអគ្គីសនី ៕

19-09-201557951 57952 57953 57955

Loading...

Leave a Reply

Your email address will not be published. Required fields are marked *