អគ្គីភ័យឆេះកំទេចអាចម៍រណា នៅក្នុងឃ្លាំងសប្បកម្មធ្វើកេសស្តុកការ៉ូ

ភ្នំពេញ ៖ អណ្តាតភ្លើងឆាបឆេះចេញពីក្នុងឃ្លាំងស្តុកការ៉ូ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាភ័យស្លន់ស្លោ យកបំពង់ពន្លត់អគ្គីភ័យនិងដងទឹកជះរហូតរលត់អស់ទៅវិញភ្លាមៗ ។ បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃ ទី១៦ ខែធ្នូ នៅចំណុចឃ្លាំងការ៉ូ៦៥៧ ផ្លូវលេខ៣៦៩ ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុឲ្យដឹងថា ខណៈពេលដែលគាត់ភ្ញាក់រៀបចំឥវ៉ាន់លក់ដូរ ស្រាប់តែឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងការ៉ូខាងលើនេះ ។ បន្ទាប់មកស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅចេញពីកន្លែងដែលគេឈូសឈើសម្រាប់ធ្វើ ជាកេសដាក់ការ៉ូ ទើបប្រជាពលរដ្ឋនំាគ្នាដងទឹកជះពន្លត់ និងយកបំពង់ពន្លត់អគ្គីភ័យបាញ់ អស់ចំនួន៦បំពង់បានរលត់ ។ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងបានទៅដល់ដែរ។ ប៉ុន្តែអណ្តាតភ្លើងបានរលត់អស់ទៅហើយ នៅសល់តែផ្សែងហុយតិចៗ ត្រូវបានសមត្ថកិច្ច ឲ្យរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកបន្ថែមអស់១គ្រឿងទៀត ដើម្បីឲ្យរលត់ទាំងស្រុង ។
អគ្គីភ័យខាងលើនេះ មិនបណ្តាលឲ្យឆ្លងរាលដាលដល់របស់របរក្នុងឃ្លាំងនោះទេ គ្រាន់តែឆេះគំនរអាចម៍រណាដែលជាកន្លែង ឈូសឈើសម្រាប់ធ្វើកេសដាក់ការ៉ូតែប៉ុណ្ណោះ ៕

2015_12_16_09_57_58

Loading...

Leave a Reply

Your email address will not be published. Required fields are marked *