អគ្គីភ័យឆេះជាន់ទី២អាគារធនាគារសហពាណិជ្ជ នៅសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋបានឃើញផ្សែងហុយចេញពីអាគារ ជាន់ទី២នៃធនាគាសហពាណិជ្ជ ដែលហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧.៣០នាទីយប់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ ១៣០សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ ។ ធនាគារដែលមានអគ្គីភ័យឆាបឆេះខាងលើនេះ មានទីតាំងនៅតាមបណ្តោយផ្លូវលេខ ១៣០ ស្ថិតក្នុងភូមិ ៤សង្កាត់ផ្សារចាស់ ខណ្ឌ័ដូនពេញ ដែលមានម្ចាស់ជាជនជាតិចិន មានឈ្មោះ ជូ ឌេន ភេទប្រុសអាយុ ៤៥ឆ្នាំ ហើយតំបន់ដែលឆេះនោះគឺជាន់ទី២ ដែលជាកន្លែងផ្ទុកឯកសារ និងបង្ហាត់បុគ្គ លិកថ្មីៗ ។ មិនទាន់មានរបាយការណ៍អះអាងពីសម្ថកិច្ចបញ្ជាក់អំពីមូលហេតុដែលបណ្តាលអោយមាន អគ្គីភ័យនេះនៅឡើយដែរ ។

គួរបញ្ជាក់ផងដែរថា អគ្គីភ័យខាងលើនេះបានរលត់ទាំងស្រុងនៅវេលា ម៉ោង ៩.១០នាទីយប់ ដោយមានរថយន្តពន្លត់អគ្គីភ័យទាំងអស់សរុប១០គ្រឿងខាងស្នងការរាជធានី ចំនួន៦គ្រឿង និងខាងកងពលតូចលេខ ៧០ ចំនួន៤គ្រឿង ហើយប្រើសប្រាស់អស់ទឹកចំនួន ៧ឡាន ខាងក្រុងអស់ចំនួន៦រថយន្ត និងខាងកងពលតូចលេខ៧០អស់ចំនួន១រថយន្តចំណុះ១០០០០លីត ។ ក្រោយពេលភ្លើងរលត់ខាងសម្ថកិច្ចមិនទាន់អាចវាយតំលៃពីទំហំនៃការខូចខាតបាននៅឡើយ ទេ គ្រាន់តែការខូចខាតគឺមានតែឯកសារមួយចំនួនតូចនិងតុធ្វើការមួយប៉ុណ្ណោះ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *