អគ្គីភ័យឆេះផ្ទះមួយខ្នងទាំងកណ្តាលរាត្រី ពលរដ្ឋរិះគន់ថាសមត្ថកិច្ចចេញ អន្តរាគមន៍យឺត

ខេត្តបន្ទាយមានជ័យ ៖ដែលទើបតែសាងសង់រួចមិនបានប៉ុន្មានថ្ងៃផង ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងកាលពីវេលាម៉ោង03និង20នាទីរំលងអាធ្រាតយប់ថ្ងៃទី19ខែសីហាឆ្នាំ2015នេះ។

យោងតាមការរៀបរាប់របស់ស្រីជាម្ចាស់ ផ្ទះឈ្មោះ សោម ឡាំ អាយុ62ឆ្នាំបានអោយ ដឹងថាផ្ទះគាត់គឺមានទំហំ8×9ម៉ែត្រសង់ឡើងពីថ្មក្រោមឈើលើហើយ ទើបតែកសាងរួចមិន ទាន់បានមួយសប្តាហ៍ផងក៏ត្រូវអគ្គីភ័យលេបត្របាក់អស់ទៅវិញ។

គាត់បានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានអគ្គីភ័យគឺមកពីទុស្សេខ្សែភ្លើងព្រោះក្នុងពេលដែលគាត់កំពុងតែដេកនៅខាងក្រោមស្រាប់លឺមានសំលេងផ្ទុះនៅចំនុចគុបភ្លើង ពេលនោះក៏មានអណ្តាតភ្លើងឆាបឆេះឡើង គាត់ក៏ស្ទុះចេញមកខាងក្រៅដោយមិនយកអ្វីចេញសោះក្រៅតែពីម៉ូតូពីរគ្រឿង។

ក្នុងអគ្គីភ័យនោះប្រជាពលរដ្ឋជិតខាងបាននាំគ្នាជួយដួសទឹកជះពន្លត់យ៉ាងមម៉ាញឹកដែរតែជួយមិនបានព្រោះទំហំនៃការឆេះវាធំខ្លាំងពេកហើយរថយន្តពន្លត់ក៏គ្មាន បណ្តាល អោយផ្ទះខ្នងនេះឆេះគ្មានសល់អ្វីទេគឺអស់ទាំងស្រុងតែម្តង។

លោក សៅ សារឿន ប្រធានការិយាល័យសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា មានរថយន្តពន្លត់ចំនួនពីរគ្រឿងដែលបានចេញអន្តរាគមន៍បាញ់ពន្លត់ក្នុងហេតុការណ៍ អគ្គីភ័យនោះលោក អធិការបានដឹកនាំ កម្លាំងមន្ត្រីនគរបាលក្រោមឱវាទចុះគ្រប់គ្រងការងារសន្តិសុខផងដែរ។ សមត្ថកិច្ចមិនទាន់បានសរុបការខូចខាតនៅឡើយទេ។

ប្រជាពលរដ្ឋរិះគន់ថា មិនគួរណាសមត្ថកិច្ច ស្ពឹកស្រពន់យ៉ាងនេះទេ ដេកទ្រមួក ប្រជាពលរដ្ឋមានទុក្ខធំយ៉ាងនេះសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភយ័មកយឺតបណ្តាលអោយ ផ្ទះឆេះអស់ទាំងស្រុង។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *