យោងតាមអាជ្ញាធរអគ្គិភ័យក្នុងតំបន់វីចតូរីយ៉ាបានឲ្យដឹងថា ភ្លើងឆេះវាលស្មៅនៅក្បែរទីប្រជុំជន Moyston ក្នុងរដ្ឋវីចតូរីយ៉ា បានឆាបឆេះអស់ទំហំផ្ទៃដីប្រហែល២០គីឡូម៉ែត្រក្រឡា។
ក្រុមអាជ្ញាធរដដែលនេះបានឲ្យដឹងថាមិនទាន់មានរបាយការណ៍ស្តីពការបាត់បង់ជីវិតមនុស្សឬផ្ទះសម្បែងអ្នកស្រុកនៅឡើយទេរហូតមកដល់ពេលនេះ។
អគ្គិភ័យមួយទៀតដែលមានទ្រង់ទ្រាយតូចជាងនេះក៏បានឆាប់ឆេះឡើងនៅក្នុងរដ្ឋវីចតូរីយ៉ាដែរ ប៉ុន្តែមិនបានគម្រាមកំហែងដល់អាយុជីវិតមនុស្សឬទ្រព្យសម្បត្តិតអ្នកស្រុកទេក្នុងដំណាក់កាលនេះ៕
ចុចអានអត្ថបទ៖ តម្លៃប្រេងឆៅនៅតែបន្តធ្លាក់ចុះ បើទោះបីជាប្រទេសលីប៊ីកំពុងជួបបញ្ហាក៏ដោយ