អគ្គ​ស្នង​ការ​​រង​​នគរ​បាល​​ជាតិ​​បញ្ជា​​ ទៅ​​លោក​ស្នង​ការ​​នគរ​បាល​​ខេត្ដ​បាត់​ដំ​បង​ ​​ត្រូវ​​ស្វែង​រក​​ចាប់​​ស្ដ្រី​​ស្រ​វឹង​ស្រា​​ជេរ​​ប្រ​មាថ​​ន​គរ​បាល​​

​ ខេត្ដបន្ទាយមានជ័យ​ ៖​ អគ្គស្នងការ​ រង​នគរបាល​ជាតិ​ និង​ជា​មេបញ្ជាការ​ នគរបាល​ទទួល​ទិស​ភូមិភាគ​៤​ និង​ភូមិ​ ភាគ​៥​ លោកនាយ​ឧត្ដម​សេនីយ៍​ ខេ​ង​ សុមេធ​ បាន​ចេញ​បទបញ្ជា​ឱ្យ​លោក​ស្នង​ ការ​នគរបាល​ខេត្ដបាត់ដំបង​ឧត្ដមសេនីយ៍​ ត្រី​ ស​ ថេ​ត​ សហការ​ជាមួយ​លោក​ព្រះ​ រាជអាជ្ញា​ត្រូវ​ស្វែងរក​ចាប់​ឃាត់ខ្លួន​ស្ដ្រី​ទំនើង​ម្នាក់​ដែល​បើករថយន្ដ ​ពេល​ស្រវឹងស្រា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ជេរ​ ប្រមាថ​នគរបាល​ពេល​កំពុង​អនុវត្ដ​ ច្បាប់​ ។​ ទោះបី​ស្ដ្រី​រូប​នោះ​រត់គេច​ខ្លួន​ ចូល​ទៅ​ប្រទេស​ថៃ​ក៏​ដោយ​ក៏​មិន​អាច​ឱ្យ​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​ ។​

​ការ​ចេញ​បទបញ្ជា​ឱ្យ​ស្វែងរក​ចាប់​ ខ្លួន​ស្ដ្រី​ដែល​គេ​ស្គាល់ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ អាយុ​៤១​ឆ្នាំ​ ប្រកប​មុខរបរ​បើក​សម្អាង​ ការ​នៅ​ស្រុក​សំពៅ​លូន​ ខេត្ដបាត់ដំបង​ នេះ​នៅ​គ្រា​ដែល​មាន​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា​ ស្ដ្រី​រូប​នោះ​ក្រោយ​ពី​បង្កហេតុ​ បាន​រត់គេច​ខ្លួន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​មិន​ចូលខ្លួន​ដោះស្រាយ​នៅ​កន្លែង​ សមត្ថកិច្ច​នោះ​ឡើយ​ ។​

​ការ​ចេញ​បទបញ្ជា​ឱ្យ​ស្វែងរក​ចាប់​ ខ្លួន​ស្ដ្រី​ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ ពី​សំណាក់​ លោកនាយ​ឧត្ដមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​ចូលរួម​ជា​គណៈអធិបតី ​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ ផ្ទេរ​ភារកិច្ច​និង​បំពាក់​ឋានន្ដរស័ក្ដិ​ន​ជូន​ដល់​នគរបាល​នៃ​ស្នងការដ្ឋាន ​នគរបាល​ ខេត្ដបន្ទាយមានជ័យ​សរុប​២៦២​នាក់​ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​សាលាខេត្ដ​បន្ទាយ​មាន​ ជ័យ​ ។​ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​ លោក​ឧត្ដមសេនីយ៍ត្រី​ ស​ ថេ​ត​ ស្នងការ​ នគរបាល​ខេត្ដបាត់ដំបង​ និង​លោក​ នួន​ សាន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ បាត់ដំបង​ផង​ដែរ​ ។​

​ គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៨​និង​ ៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ដ្រី​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ បើករថយន្ដ​ទំនើប​ម៉ាក​អូ​ឌី​១​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AG-7576​ ក្នុង​ស្ថានភាព​ស្រវឹង​បាន​បង្ក​គ្រោះថ្នាក់​ ទៅ​លើ​ស្ដ្រី​ម្នាក់​កំពុង​ជិះ​កង់​បណ្ដាល​ឱ្យ​ រង​របួសធ្ងន់​នៅ​លើ​ផ្លូវជាតិ​លេខ​៥៩B​ ស្ថិត​នៅ​ចំណុច​ត្រាវ​ជូរ​ ក្នុងភូមិ​អូរ​ចំណិត​ ឃុំ​តា​ស្ដា​ ស្រុក​សំពៅ​លូន​ ។​ នៅ​ពេល​ កើតហេតុ​គេ​ឃើញ​នគរបាល​ម្នាក់​បាន​ ទៅ​សួរនាំ​ ហើយ​ក៏​ត្រូវ​បាន​ស្ដ្រី​ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ ជេរ​ប្រមាថ​មក​លើ​នគរបាល​រូប​ នោះ​ជា​អ្នក​អនុវត្ដ​ច្បាប់​និង​កំពុង​តែ​ បំពេញភារកិច្ច​យ៉ាង​ចាស់ដៃ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ។​

​ស្ដ្រី​ រូប​នោះ​ក្រោយ​ពី​បង្កហេតុ​ក៏​មានការ​អន្ដរាគមន៍​និង​បាន​ បើករថយន្ដ​បង្ក​យក​មក​លាក់​ទុក​នៅផ្ទះ​របស់​ខ្លួន​ដែល​ បើក​សម្អាងការ​ស្ថិត​នៅ​ភូមិ​ត្រ​ញំ​ង​ ព្រលិត​ ឃុំ​សន្ដិភាព​ ស្រុក​សំពៅ​លូន​ ។​ ចំណែក​ស្ដ្រី​ឈ្មោះ​ សូ​ ដា​ម៉ុ​ន​ បាន​គេច​ ខ្លួន​ដោយ​អះអាង​ថា​ ទៅ​ព្យាបាល​មុខ​ របួស​នៅ​ប្រទេស​ថៃ​ ។​ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ពេល​នោះ​ លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ខេត្ដបាត់ដំបង​និង​លោក​ឧត្ដមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ​រង​កណ្ដាល​ព្រហ្មទណ្ឌ​ ខេត្ដបាត់ដំបង​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​គាស់​ទ្វារផ្ទះ​ហើយ​ស្ទូច​យក​ រថយន្ដ​ម៉ាក​អូ​ឌី​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ បាត់ដំបង​ដើម្បី​រក្សា​ទុក​ចាត់ការ​តាម​ ផ្លូវច្បាប់​ ។​

​បើ​តាម​ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នគរបាល​ខេត្ដបាត់ដំបង​ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នង​ ការ​រង​កណ្ដាល​ព្រហ្មទណ្ឌ​បាន​ធ្វើ​ដំណើរ​ ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ទំនាក់ទំនង​សមត្ថ​ កិច្ច​ថៃ​ដើម្បី​សហការ​តាម​ចាប់​ឃាត់ខ្លួន​ ស្ដ្រី​ឈ្មោះ​ សូ​ដា​ម៉ុ​ន​ នោះ​ហើយ​ ។​

​ស្ដ្រី​ខាងលើ​បើ​សមត្ថកិច្ច​ស្វែងរក​ចាប់​ ឃាត់ខ្លួន​ហើយ​រក​ឃើញ​ថា​មាន​កំហុស​ ត្រូវ​គេ​និយាយ​ថា​អាច​ប្រឈម​នឹង​ការ​ ចោទប្រកាន់​២​ចំណុច​ ទី​១-​ការ​បើកបរ​ មាន​ផ្ទុក​ជាតិ​អាកុល​លើស​កម្រិត​ពិន័យ​ជា​ទឹកប្រាក់​ពី​៨០​ម៉ឺន​រៀល​ទៅ​៤​ លាន​ រៀល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ​ក្នុង​មាត្រា​៧៧​នៃ​ច្បាប់​ ចរាចរណ៍​ផ្លូវគោក​ ។​ ទី​២-​ពី​បទ​ជេរ​ប្រមាថ​ទៅ​លើ​ សមត្ថកិច្ច​កំពុង​អនុវត្ដ​ច្បាប់​បង្ក​ឱ្យ​ប៉ះ​ ពាល់​កិត្ដិយស​បុគ្គល​និង​ស្ថាប័ន​នគរ​ បាល​ជាតិ​ប្រឈម​នឹង​ច្បាប់ព្រហ្មទណ្ឌ​ ទៀត​ផង​ ៕​

abcsd-2 abcsd-3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *