អង់គ្លេសបើកស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់

រដ្ឋាភិបាលអង់គ្លេសបានសម្រេចបើកស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ឡើងវិញហើយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ ។ នេះជាការបោះជំហានមួយដែលមានលក្ខណៈកត់ត្រាទុកជាប្រវត្តិសាស្ត្រស្តីអំពីទំនាក់ទំនងល្អប្រសើររវាងរដ្ឋកាន់សាសនាអិស្លាម ជាមួយនឹងប្រទេសលោកខាងលិច ។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបញ្ជាក់ថា លោក Philip Hammon រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានប្រកាសបើកស្ថានទូតសាជាថ្មី ហើយទង់ជាតិត្រូវបានបង្ហូតឡើងវិញពីភូមិគ្រឹះមួយដែលសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៩ ស្ថិតនៅកណ្តាលទីក្រុងតេអេរ៉ង់ ក្រោយរយៈពេលជាង៤ឆ្នាំកន្លងមក នៅទីតាំងនេះខាងលើនេះត្រូវឡោមព័ទ្ធដោយក្រុមបាតុករ ៕

Brit_jpg_2521148f

Loading...

Leave a Reply

Your email address will not be published. Required fields are marked *