អង់គ្លេស​ផលិត​យន្តហោះ​ល្បឿន​លឿន​ អាច​ហោះ​ជុំវិញ​ពិភពលោក​ប្រើ​ពេល​ត្រឹមតែ ៤ ម៉ោង​ប៉ុណ្ណោះ (វីដេអូ)

ក្រុមហ៊ុន​​ផលិត​យន្តហោះ​អង់គ្លេស​ Reaction Engines Limited កំពុង​ស្រាវជ្រាវ​យ៉ាង​សកម្ម​ក្នុង​ការ​ផលិត​​អនាគត​យន្តហោះ​មួយ​ប្រភេទ​ដែល​អាច​​​​ហោះហើរ​នៅ​ជុំវិញ​ពិភពលោក​បាន​ដោយ​ប្រើ​ពេល​ត្រឹមតែ​៤ ម៉ោង​ប៉ុណ្ណោះ។

តាម​ការ​ពន្យល់​របស់​​លោក Alan Bond ​ប្រធាន​វិស្វករ​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ទំនើប​នេះ​ (Skylon Aircraft) អាច​ហោះហើរ​ដឹក​អ្នក​ដំណើរ​ទៅ​កាន់​ជុំវិញ​ពិភពលោក​បាន​ដោយ​ប្រើ​ពេល​ត្រឹមតែ ៤ ម៉ោង​ប៉ុណ្ណោះ។ អ្វី​ដែល​កាន់តែ​ពិសេស​​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ​វា​អាច​ហោះ​ចូល​ទៅ​កាន់​ដែន​លំហ​អវកាស​​បាន​ទៀត​ផង​ក្នុង​​រយៈ​កម្ពស់​មួយ​ដ៏​ខ្ពស់​ហួស​ពី​លទ្ធភាព​របស់​​យន្តហោះ​ធម្មតា។

លោក Alan Bond បាន​បញ្ជាក់​ទៀត​ថា យន្តហោះ​នេះ​​អាច​ត្រូវ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន Sabre ​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ថ្មី​​យ៉ាង​ទំនើប​ខុស​ពី​ប្រព័ន្ធ​ម៉ាស៊ីន​យន្តហោះ​បច្ចុប្បន្ន​ ដែល​អាច​​ទប់ទល់​ទៅ​នឹង​សីតុណ្ហភាព​ត្រជាក់​​នៅ​ពេល​ហោះហើរ​ផុត​ពី​ស្រទាប់​ផែនដី​ប្រកប​ដោយ​ថាមពល​ខ្ពស់​ជា​មួយ​ល្បឿន​លឿន​ជាង​សំឡេង​ចំនួន ៥​ដង។ ​​
​​
ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា ទោះបី​ជា​យន្តហោះ​​មិន​ទាន់​ផលិត​ចេញ​ជា​រូប​រាង​ឡើង​ក៏​ពិត​មែន តែ​​នៅ​ពេល​ដែល​វា​ផលិត​បាន​ វា​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​៣០០​នាក់​ និង ហោះហើរ​ប្រៀប​ដូច​ជា​​គ្រាប់​រ៉ុកកែត​បាញ់​បង្ហោះ​ផង​ដែរ។ វា​មាន​ប្រវែង ៨០ ម៉ែត្រ និង ចុះចត​ដូច​យន្តហោះ​ធម្មតា។

…​​​​​​​​​​​​​​​​​​​​បំណែក​យន្តហោះ​ MH17 ​​​​​ដឹក​ដោយ​រថយន្ត​​ចំនួន​៨​គ្រឿង​​​ទៅ​ដល់​ប្រទេស​​ហុឡង់ដ៍ហើយ​…

យ៉ាងណាមិញ​ក្រុមហ៊ុន​នេះ​កំពុង​សាកល្បង​ធ្វើ​តេស្ដ​ហើយ ដើម្បី​ស្វែង​រក​ចំណុច​អវិជ្ជមាន​លើ​បច្ចេកវិទ្យា​យន្តហោះ​ប្រភេទ​ទំនើប​នេះ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៩ ខាងមុខ។ ប៉ុន្តែ​តម្លៃ​របស់​វា គឺ​មិនមែន​តិច​តូច​នោះ​ឡើយ ពោល​គឺ​​មាន​រហូត​ដល់ ១,១ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង៕

សូម​ទស្សនាវីដេអូខាងក្រោម​នេះ!

Loading...

Leave a Reply

Your email address will not be published. Required fields are marked *