អង្គការណាតូពង្រឹងការការពារខ្លួនឯង លែងរំពឹងដង្ហើមអាមេរិកទៀតហើយ

អង្គការណាតូ បានរកវិធីសាស្ត្រថ្មី គឺការពារខ្លួនដោយខ្លួនឯង លែងពឹងផ្អែក រង់ចាំដង្ហើមពីអាមេរិកទៀតហើយនោះក៏ព្រោះតែអាមេរិកមានសញ្ញាល្អប្រសើរជាមួយ ប្រទេសរុស្ស៊ី ធ្វើឲ្យអឺរ៉ុបនិងណាតូ ។

កន្លងមកលោកត្រាំ ក៏បានប្រកាសកផងដែរថា នឹងដកអាមេរិកចេញពីណាតូផងដែរ។ នៅពេលដែលអឺរ៉ុបរងការគំរាមកំហែងពីរុស្ស៊ី ណាតូមានតែពឹងទៅលើសម្ថភាពខ្លួនឯងដើម្បីការពារខ្លួនតែប៉ុណ្ណោះ។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ណាតូបានបង្ហាញសាច់ដុំយោធារបស់ខ្លួន នៅជិតប្រទេសរុស្ស៊ីដោយមាននាវាចម្បាំងសម្ព័ន្ធមិត្ត ជាច្រើនគ្រឿង កំពុងឆ្ពោះទៅកាន់សមុទ្រខ្មៅក្នុង ខណៈដែលរថក្រោះអាមេរិក បានបាញ់ឲ្យលាន់សូររំពង នៅលើតំបន់ទំនាបប៉ូឡូញ ។ តាមការចុះផ្សាយរបស់ស៊ីអិនអិន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កងកម្លាំងទ័ពជើងទឹក Standing Maritime Group 2 ដែលមាននាវាចម្បាំង៨គ្រឿងមកពីប្រទេសសមាជិកណាតូ៨ កំពុងតែធ្វើដំណើរទៅកាន់សមុទ្រខ្មៅដើម្បីចូលរួមធ្វើសមយុទ្ធ នៅក្បែរតំបន់ឆ្នេរប្រទេសរ៉ូម៉ានីដែលគេឲ្យឈ្មោះថាជា “ខែលសមុទ្រ”។

មន្ត្រីរបស់អង្គការណាតូម្នាក់ បាននិយាយឲ្យដឹងថា នេះជាការបង្ហាញឲ្យឃើញឆន្ទៈរបស់ក្រុមសម្ពន្ធមិត្តដើម្បីការពារប្រទេសជាមិត្តទាំងអស់ ដើម្បីការពារទប់ស្កាត់រាល់ការគម្រាមកំហែងណាមួយ និងដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខដែនសមុទ្រក្នុងតំបន់។

នៅពេលដែលអឺរ៉ុបបាត់បង់អាមេរិក ដូចជាការបាត់បង់ថ្នាក់ដឹកនាំសំខាន់របស់ខ្លួន ដោយអឺរ៉ុបត្រូវតែរៀបចំជាថ្មីឡើងវិញ ទាំងទម្រងសន្តិសុខនិងសេដ្ឋកិច្ច បើមិនដូច្នេះទេអឺរ៉ុបនឹងត្រូវបែកបាក់គ្នាជាមិនខាន។

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក VitalyTretyakovបានបញ្ជាក់ថាវាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អ ប្រសើរ តែពេលខាងមុខមិនអាចប្រសើរដូចនេះឡើយ ។ លោក VitalyTretyakov បានបញ្ជាក់ថា ស្ថានភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ ។ សូវៀតបានរស់រានមានជីវិតជិត៧០ឆ្នាំ ជាពេលវេលាមួយយ៉ាងយូរតែទីបំផុតក៏ត្រូវតែបែកបាក់ ។ ចំណែកសហ គមន៍អឺរ៉ុបក៏នឹងត្រូវបែកបាក់ពេលមានអាយុកាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ២០២២ ខាងមុខ។

រយៈពេល៧០ឆ្នាំ មិនមែនជាពេលវេលាខ្លីនោះឡើយ គឺត្រូវឆ្លងកាត់៣ជំនាន់មនុស្សដឹកនាំ ។ ជំនាន់ជីតាបានបង្កើតឡើងនិងសាងសង់នូវអ្វីដែលថ្មីៗ។ ជំនាន់កូនចៅទទួលបានអ្វីដែលថ្មីៗពីជីតា ហើយប្រើ ប្រាស់វាមិនបានគិតដល់ភាពខុសឆ្គងនោះឡើយ។ចំណែកជំនាន់កូនចៅគឺមិនបានមើលឃើញពីភាពល្អឥតខ្ចោះដែលជំនាន់មុនបន្សល់ទុកនោះទេ។ លើសពីនេះទៅទៀត អ្នកជំនាន់ក្រោយបានបោះបង់ទស្សនៈរបស់អ្នកជំនាន់មុនបំផ្លាញអ្វីដែលអ្នកជំនាន់មុនខិតខំបង្កើតឡើងទីបំផុតក៏ដួលរលំ ។ ប្រវត្តិសាស្ត្រសូវៀតបានវិវឌ្ឍដូចខាងលើ។ ពេលនេះសហគមន៍អឺរ៉ុបកំពុងតែធ្វើដំណើរ តាមគន្លងសូវៀតនៅពេលដ៏ខ្លីខាងមុខជំនាន់ក្រោយរបស់អឺរ៉ុបនឹងក្លាយជាកម្លាំងនយោបាយដ៏សំខាន់របស់សហគមន៍ ៕

Loading...