អង្គការសហប្រជាជាតិថ្កោលទោស​ ការសម្លាប់ចំណាប់ខ្មាំងជប៉ុន

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីម្សិលមិញ បានថ្កោលទោសចំពោះទង្វើរបស់ពួកឥស្លាម IS ដែលបានសម្លាប់ចំណាប់ខ្មាំងជនជាតិជប៉ុនម្នាក់ ហើយបានអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងជប៉ុនម្នាក់ទៀត។

គួររម្លឹកថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ក្រុម​ឥស្លាម IS បាន​បង្ហោះ​វីដេអូ​សម្លាប់ Kenji Goto និង Haruna Yukawa ប្រសិនបើ​រដ្ឋាភិបាល​ជ​ប៉ុន​មិន​ព្រម​បង់ប្រាក់​លោះ ២០០លាន​ដុល្លារ​អាមេរិក ដោយ​ទុក​ឳ​សាន​វាទ ៧២ម៉ោង ហើយ​មកដល់ពេលនេះ​ថ្ងៃ​ឳ​សាន​វាទបាន​ហួស​សុពលភាព​ហើយ។

ដោយគិតមកត្រឹមថ្ងៃសៅរ៍កន្លងទៅ ​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់ ហើយដែលត្រូវបានសម្លាប់ មានឈ្មោះ ​ Haruna Yukawa ។ ដោយសម្លេងជាឯកច្ឆ័ន សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំង១៥នាក់បានចេញសេចក្តីថ្លែងការ ប្រឆាំងចំពោះ ទង្វើឃាតកម្មនេះ ដោយចាត់ទុកថាជាអំពើឃោឃៅ របស់ក្រុមIS បែបនេះ។

សេចក្តីថ្លែងការដដែល បានឲ្យដឹងទៀតថា IS ត្រូវតែចាញ់នៅទីបំផុត និងភាពហិង្សា ភាពស្អប់ ភាពខ្វះអត់ធ្មត់នឹងត្រូវបំបាត់ ដោយធានាថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ខ្លួនមនុស្សទាំងនោះ មកទទួលខុសត្រូវចំពោះការសម្លាប់ Yukawa ។ យ៉ាងណាក៏ដោយ ក្រុមប្រឹក្សា បានជំរុញឲ្យ IS ដោះលែងចំណាប់ខ្មាំងជប៉ុនម្នាក់ទៀត ជាបន្ទាន់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *