អង្គការ​លី​កាដូ រក​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន​តូច ​ចំនួន ៥៥ នាក់ ក្នុង​ពន្ធនាគារ ១៨

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ នេះ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេ​ក ប្រធាន​អង្គការសិទ្ធិមនុស្ស​លី​កាដូ បាន​មាន​ប្រសា​សន៍​​ឲ្យ​ដឹង​ថា អង្គារ​សិទ្ធិ​មនុស្ស​លី​កាដូ​បាន​​ធ្វើ​សម្រង់​បញ្ជី​ចំនួន​ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​ស្ត្រីមានកូន​តូច​ៗ​កំ​ពុង​​រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ ចំនួន ១៨ ក្នុង​ចំណោម​ពន្ធនាគារ​ទូ​ទាំង​ខេត្ត រាជធានីចំនួន ២៥ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​​មាន​ចំនួន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​តូច​ៗ​នៅ​ជាមួយ​ចំនួន ៥៥ នាក់​។

លោក​ស្រ​វេជ្ជបណ្ឌិត ពុង​ឈី​វ កេ​ក មាន​ប្រសាសន៍​បន្ត​ថា លោកស្រី​សូម​អរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​មាន​ប្រសាសន៍​ណែនាំ​ឲ្យ​មានការ​ដោះ​លែង ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន​តូច​ៗ​កំពុង​រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ៨ ខែ មីនា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដែល​ក្នុង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ២១ នាក់ ហើយ​ស្ត្រី​មានកូន​រស់ នៅ​ជាមួយ​ក្នុង ពន្ធនាគារ​ចំនួន ៣៤ នាក់ (១៨​ពន្ធនាគារ​)

សរុប​ចំនួន ៥៥ នាក់​ប៉ុន្តែ មាន​ស្ត្រី​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​ដែល​មានកូន​តូច រស់នៅ​ជាមួយ​ហើយ​មុន​នេះ​កូន​របស់​ពួក​គាត់ ហើយ​ថ្មី​ៗ​នេះ​កូន​ៗ​ទាំង នោះ​មាន​ជំងឺ​ក៏​សុំ​ឲ្យ​ទៅ​ព្យាបាល​ខាងក្រៅ​រួម​មាន​ស្ត្រី​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ចំនួន ២ នាក់ បន្ទាយ មាន​ជ័យ ១ នាក់ និង ម​២ (​ព្រៃ​ស​) ចំនួន ៣ នាក់​សរុប ៦ នាក់​មានកូន​តូច​នៅ​ជាមួយ ពី​មុន សុំ​ឲ្យ ក្រសួងយុត្តិធម៌ ដាក់​ឈ្មោះ​ស្ត្រី​ទាំងនោះ​ចូល​ក្នុង​បញ្ជី​ដោះ​លែង​ផង ដើម្បី​មានឱកាសចេញ​​មក​​មើលថែ​កូន​។

លោកស្រី​វេជ្ជបណ្ឌិត ពុង​ឈី​វ កេ​ក បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ផ្តល់​របប​ផ្គត់ផ្គង់​ថៃ្ល អាហារ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​មាន​ថ្នាំសង្កូវ​សម្រាប់​មើលថែ​សុខភាព និង​សុំ​ឲ្យ​មាន​មណ្ឌល​សុខភាព​សម្រាប់ ស្ត្រី​មានកូន​តូច​ៗ​រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ និង​សម្រាប់ ស្ត្រី​មាន​ផ្ទៃពោះ​។ ចំពោះ​ស្ថានភាព​ពន្ធនាគារ​នៅ​កម្ពុជា​មាន​ការ​​អភិវឌ្ឍ​ជាង​មុន ប៉ុន្តែ​ស្ថានភាព​ផ្ទុក ចំនួន​ជនជាប់ចោទ និង​ទណ្ឌិត​តាម​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​មាន​ស្ថានភាព​ចង្អៀត​ណែន​តាម​បន្ទប់​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *