អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជនឆ្លៀតឱកាសមួយចំនួនបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចល

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានប្រកាសព័ត៌មានថា មានជនឆ្លៀតឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាពដែលប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ-១៩ ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា បានសង្កេតឃើញតាមរយៈបណ្តាញសង្គមដោយមានជនឆ្លៀតឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាពដែលប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ-១៩បណ្តាលឲ្យមានភាពសោកសៅបំផុតចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមស្នើឲ្យជនទាំងអស់នោះបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនោះដ្បិតការផ្សព្វផ្សាយទាំងនោះគឺជាទវាយប្រហារ និងរំលោភច្បាប់ និងត្រូវផ្តន្ទាទោសដោយពុំមានការលើកលែង ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរពជម្រាបជូនសារជាថ្មីម្តងទៀតជូនប្រជាពលរដ្ឋដែលមានតម្រូវការ “ស្បៀងអាហារបន្ទាន់ចំពោះមុខ” ជាគោលដៅអាទិភាព សូមទំនាក់ទំនងដូចខាងក្រោម៖

រដ្ឋបាលរាជធានីភ្នំពេញ: HotLine ១២៩៩ / ០៧៧ ៨៥៦ ៩៦៦ / ០៩៨ ៣៧៩ ៧៧៧ / ០៩៩ ៤២៩ ០៤០

ទំនាក់ទំនងក្នុងការទិញម្ហូបអាហារក្រសួងពាណិជ្ជកម្ម: ០១២ ៧៦៧ ០៤៣ / ០៨៩ ៣៥៥ ៦៩៦ / ០៦៩ ៥២៤ ៤៩៩ / ០១៥ ៨០៥ ៣១៣ / ០១៧ ៨៥៥ ០១១ / ០១២ ៩១៧ ៧៦០ / ០៦៩ ៣៣៦ ៦៦៧ / ០១៧ ៨៨២ ៨៣៨ / ០១០ ៤៤៧ ៣២៧ / ០១៥ ៩០០ ០២៥ / ០១៧ ៦៦៥ ៥៩៥ / ០១៧ ៤៩២ ២៥៦ / ០៩២ ៨៦៨ ៦៩៦

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល: សម្របសម្រួលការងារទូទៅ ០៩២ ៨៧២ ៣៣៥ / ០១៧ ៩៦៦ ៩៩០ / ០៧០ ៦២៨ ៥៦០

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមឆ្លៀតឱកាសដ៏ស្រួចស្រាល់នេះ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅគោរពជូនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននឹងកំពុងចូលរួមយ៉ាងមោះមុត ក្នុងបេសកកម្មប្រកបដ៏កិត្តិយស និងឧត្តុងឧត្តមនេះ ជាពិសេសបងប្អូនជនរួមជាតិ ដែលបានចូលរួមសហការប្រកបដោយភាពថ្លៃថ្នូរ និងប្រវត្តិសាស្ត្រដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការរីករាលដាលមេរោគវីដ-១៩ដ៏កាចសាហាវនេះ ៕ ថាច់ យ៉ាត

Loading...