អង្គុយចាំប្តីនៅតាមផ្លូវ ត្រូវឡានកុងតឺន័រ ក្រុមហ៊ុនផែស្ងួត អូរលែ កិនស្លាប់យ៉ាងរន្ធត់

ខេត្តស្វាយរៀង ៖ ស្ត្រីវ័យក្មេងម្នាក់ ត្រូវរថយន្តកុងតឺន័រ បើកបុកនិងកិន បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗយ៉ាងរន្ធត់ នៅនឹងកន្លែង ពេលកំពុងអង្គុយលើម៉ូតូ ចាំប្តីចុះលាងជើង កាលពីវេលាម៉ោង ៦និង៣០ នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នៅលើកំណាត់ ផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។
ស្ត្រីរងគ្រោះ មិនត្រូវបានសមត្ថកិច្ច បញ្ជាក់អត្តសញ្ញាណនោះទេ ប៉ុន្តែរថយន្តកុងតឺន័រ បង្កហេតុ គឺជារបស់ ក្រុមហ៊ុនផែស្ងួត អូរលែរ ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានអង្គុយលើម៉ូតូ ជាប់ចិញ្ចើមថ្នល់ ចាំប្តីចុះទៅលាងជើង នៅស្រះទឹក ជិតកន្លែងកើតហេតុ ក៏ត្រូវរថយន្ត កុងតឺន័រ របស់ក្រុមហ៊ុនអូលែរ បុកពីក្រោយនិងកិន បែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម៕

W@t-100913

Loading...

Leave a Reply

Your email address will not be published. Required fields are marked *