អង្គុយ​លើ​រថយន្ត​ធ្លាក់​បោក​ក្បាល​ស្លាប់​នៅ​មុខ​រោងចក្រ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាមៈ​ បុរស​ម្នាក់​បាន​ធ្លាក់​ពីលើ​រថយន្ត​បែកក្បាល​ស្លាប់​នៅ​លើ​ថ្នល់​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ល​ខេ​៧​ មុខ​រោងចក្រ​កាត់ដេរ​ ម៉េ​ន​ហាត​ធេ​ន​ ខេត្តកំពង់ចាម​ ឯ​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​រង​គ្រោះ​អង្គុយ​លើ​ឡាំង​មី​ដាក់​ខាងក្រោយ​រថយន្ត​ ម៉ាក​ វី​ហ្គោ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2W-6697​ កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ ប្រភព​បន្ត​ថា​ ពេល​មក​ដល់​ចំណុច​មុខ​រោងចក្រ​ម៉េ​ន​ហាត​ធេ​ន​ ស្ថិត​ក្នុងភូមិ​អំពិល​លើ​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ស្រាប់តែ​បុរស​រង​គ្រោះ​ធ្លាក់​ពីលើ​រថយន្ត​បោក​ក្បាល​ស្លាប់​ភ្លាម​ ។​

​ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ឈប់​រថយន្ត​ ហើយ​ចុះ​ដី​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​ លោក​ បាក់​ ជាតិ​ អធិការ​នគរបាល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ដាង​ គី​ម​លី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ។​

​លោក​អធិការ​បាន​បន្ត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយ​ជន​រង​គ្រោះ​មានការ​ធ្វេសប្រហែស​អង្គុយ​លើ​កេស​មី​ និង​ភេសជ្ជៈ​ ហើយ​ទំនងជា​ងោក​ ទើប​ធ្លាក់​បោក​ក្បាល​ស្លាប់​។​ លោក​អធិការ​បន្ត​ថា​ ជន​រង​គ្រោះជា​កម្មករ​ ហើយ​មិន​ទាន់​ដឹង​ថា​ ម្ចាស់​រថយន្ត​ផ្តល់​សំណង​ជូន​គ្រួសារ​រង​គ្រោ​ហ​ប៉ុន្មាន​ដែរ​ ព្រោះ​មិន​ទាន់​ឃើញ​ម្ចាស់​រថយន្ត​ ៕​ ម៉ុ​ក​ ពន្លក​

IMG-20150209-WA0017
IMG-20150209-WA0018

Loading...

Leave a Reply

Your email address will not be published. Required fields are marked *