អង្គុយ​​ផឹក​​ស៊ី​​ស្រ​​វឹង​​ឌៀម​​ដា​ម​​ដាក់​​​​គ្នា​ ​ផ្ទុះជម្លោះ​ហឹង្សា​​កាប់​២​កាំបិត​​របួស​ធ្ងន់​

ភ្នំពេញ ៖ អង្គុយផឹកស៊ីវង់ក្បែរគ្នាឌឺដងឌៀមដាមដាក់គ្នា កាន់ដំបងដើរចូលទៅត្រូវជនបង្កកាប់២​កាំបិតរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់​ស​មត្ថកិច្ចឃាត់ខ្លួនជនបង្កយកទៅសួរនាំ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១ ខែកញ្ញា ​នៅភូមិកប់ភ្លុកសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិសែនជ័យ។ ជ​ន​រងគ្រោះឈ្មោះនឹកណា រត្ន័ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិកើតហេតុខាងលើ រងរបួសធ្ងន់។  ជនបង្កឈ្មោះអ៊ីវ រដ្ឋាភេទប្រុ​ស អាយុ៣៥​ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកើតហេតុជាមួយគ្នា ។

តាមសម្តីរបស់ជនរងគ្រោះ ​បានឲ្យដឹងថា ដោយសារតែផ្ទះកើតហេតុទើបនឹងមានកូនប្រុស តូចចិត្តប្រពន្ធចុះចោលបានចងកសម្លាប់​ខ្លួនកន្លងមក​ថ្មី​ៗ​នេះ ទើបពួកគាត់បាននាំគ្នាទៅផឹកស៊ីនៅផ្ទះនោះ ដោយអង្គុយផឹកជិតគ្នាមាន២​វង់ដែលវង់របស់ជនរង​គ្រោះផឹកគ្នា៣នាក់និងវង់របស់​ ជនបង្ក​មា​ន​គ្នា​៤​នាក់ ប៉ុន្តែនៅក្នុងវង់របស់ជនរងគ្រោះមានក្មួយប្រុសរបស់ជន​ បង្កម្នាក់នៅផឹកជាមួយទើបជនបង្កបានស្រែកហៅក្មួយប្រុ​សមកអង្គុយផឹក​ជា​​ មួយគេវិញ តែក្មួយប្រុសមិនព្រមមកព្រោះជាប់ផឹកជាមួយជនរងគ្រោះទៅហើយ ធ្វើឲ្យជនបង្កខឹងចេះ តែឌៀមដាមឌឺដងក្មួយប្រុសហើយរាល​ដាលទៅដល់អ្នកផឹកជាមួយក្មួយប្រុសទៀត ធ្វើទាស់ពាក្យសម្តីគ្នារហូតដៅគ្នាវ៉ៃមួយទល់នឹងមួយ បន្ទាប់មកជនរងគ្រោះខឹងបានកាន់ ដំបងដើរចូ​ល​ទៅ​វា​យជនបង្ក តែមិនទាន់បានវាយទេ ក៏ត្រូវជនបង្កទាញកាំបិតចេញពី​ចង្កេះកាប់ទៅលើជនរងគ្រោះចំនួន២កាំបិត​ រយះស្មាហូរឈាម​ហើយ​គ្រ​វាត់​ចោលកាំបិត និងខ្សែក្រវាត់បាត់ ចំណែកអ្នកផឹកជាមួយគ្នា ក្រៅពីជនបង្កនិងជនរងគ្រោះមិនមានអ្នក​ចេញ​មុខមកជួយវាយតប់គ្នាទេ ។

ចំណែកជនបង្កបានអះអាងថា គាត់អត់បានកាប់ទេគឺជនរងគ្រោះជាអ្នកវាយរូបគាត់មុន​ ហើយកាំបិតក៏មិនបាននៅជាប់នឹងខ្លួនដែរ ។​ក្រោយ​ពេ​ល​កើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនបង្កនិងជនរងគ្រោះ ទៅសួរនាំនៅនគរបាលប៉ុស្តិ៍ភ្លើងឆេះ​រទេះដើម្បីធ្វើ​កា​រ​​ដោះ​ស្រាយ តែជនរងគ្រោះសំណូមពរឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់​ ៕

2015_09_02_09_20_58 2015_09_02_09_20_58_1 2015_09_02_09_20_58_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *