អញ់ថាចាក់ៗមែន ញាក់សាច់

ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោង ២២ និង ៣០នាទី យប់​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ បុរស​ជា​បងប្រុស​បង្កើត​ម្នាក់ បាន​យក​ស្នរ​មុខ​ពីរ​ចាក់ទៅលើ​ប្អូនប្រុស បណ្ដាល​ឲ្យ​ចំ​ផ្ទៃមុខ​រងរបួស​ធ្ងន់ ត្រូវ​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បា​លើកដែក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន នៅ​ចំណុច​ភូមិ​ឃ្លាំង​លិច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។

បងប្រុស​បង្កើត​របស់​គាត់​មានឈ្មោះ អ៊ុយ រ៉េ​ន អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​លិច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល ជា​មនុស្ស​ញៀន​ស្រា​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បានមក​លេង​ផ្ទះ​របស់ខ្លួន​ប្រមាណ ១០ថ្ងៃ មកហើយ និង​បាន​និយាយ​ស្រែក​ឡូឡា​រំខាន​បងប្អូន​ដល់​អ្នកជិតខាង​ពុំបាន​ដេក​ពួន​ឡើយ នៅ​រាល់ពេល​ផឹក​ស្រវឹង ។ ដោយ​ទ្រាំ​ពុំបាន ខ្លួន​ជា​ប្អូន​បាន​និយាយ​ណែនាំ​ឲ្យ​ឈប់​ផឹក និង​កុំ​ស្រែក​ឡូឡា​រំខាន​គេឯង​ទៀត បើ​ពុំ​ដូច្នោះ​ទេ ខ្លួន​នឹងមិន​ឲ្យ​ស្នាក់នៅ​លេង​ផ្ទះ​បន្ត​ទៀតឡើយ និង​ដេញ​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ ។

ស្រាប់តែ​បងប្រុស​ខឹង រួច​ស្ទុះ​ទៅយក​ស្នរ​មុខ​ពីរ ដែល​សៀត​ជាប់​ជញ្ជាំង​ផ្ទះ​របស់ខ្លួន​ចាក់​មកលើ​ខ្លួន​ជា​ប្អូន​ត្រូវចំ​ផ្ទៃមុខ​ខាងឆ្វេង បណ្ដាល​ឲ្យ​ជាប់​ផ្លែ​ស្នរ​នៅលើ​មុខ ហើយ​បង​របស់ខ្លួន​បាន​ដើរ​ចុះ​ដើរ​ឡើង​ស្រែក​ឡូឡា​ពេញ​ភូមិ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​លើកដែក បាន​ចុះ​ធ្វើ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ុយ សំ​ណាន ភេទ​ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​លិច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​យកមក​សង្គ្រោះបន្ទាន់​នៅឯ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កោះធំ ទាំង​មាន​ផ្លែ​ស្នរ​ជាប់​នឹង​ផ្ទៃមុខ និង​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ៕

Loading...