អតិថិជនទិញខុនដូក្រុមហ៊ុន ៩៩៩ ប្រមូលគ្នាតវ៉ាឲ្យតំណាង ក្រុមហ៊ុនចេញមុខធានាអះអាង តាមផ្លូវច្បាប់ជាមួយអតិថិជន

នារសៀលថ្ងៃទី ២២ ខែ មករា នេះ ក្រុមអតិថិជន ទិញខុនដូក្រុមហ៊ុន ៩៩៩ ដែលជាក្រុមហ៊ុន របស់ជនសង្ស័យថោ ង សារ៉ាត់ ពាក់ព័ន្ធឃាតកម្មលោក ឧកញ៉ា អ៊ឹង ម៉េងជឺ នៅសម្តែង នូវការព្រួយបារម្ភ របស់ពួកខ្លួននៅពេលដែលបានទិញឬបានកក់លុយមួយ ចំនួនធំ ទិញខុនដូក្រុមហ៊ុន ៩៩៩ ស្រាប់ដែល ឧកញ៉ា ថោង សារ៉ាត់បានរត់គេចខ្លួនពី ទៅក្រៅ ប្រទេសពី សំណាញ់ច្បាប់ បន្ទាប់ ពីសមត្ថកិច្ចនគរបាល ស៊ើបអង្កេតចាប់ខ្លួន ឃាតកខ្មាន់កំា ភ្លើងនិង គូកន ហើយបានសារភាព ថា ឧកញ៉ា ថោង សារ៉ាត់ គឺជាអ្នករៀបចំគម្រោងការឲ្យបាញ់សម្លាប់ ឧកញ៉ា ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីពេលថ្មីៗនេះនៅហាងលក់ផ្លែឈើមួយកន្លែង ជិតអាងទឹកស្តាតអូឡាំពិក ស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការប្រមូលផ្តុំតវ៉ា ពីសំណាក់ក្រុម អតិថិជន ទិញខុនដូន ក្រុមហ៊ុន ៩៩៩ នោះ ពេលនេះ ក្នុងគោលបំណងទាមទារឲ្យតំណាងក្រុម ៩៩៩ ចេញមកធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់ និងមានការធានាតាមផ្លូវច្បាប់ ជាមួយអតិថិជន ដែលអ្នកខ្លះបាន ទិញខុនដូ បង់លុយផ្តាច់ និងខ្លះបានបង់លុយកក់ទិញខុនដូមានតម្លៃពី ១០ ភាគរយ ទៅដល់៩០ ភាគរយ នៃតម្លៃអគារខុនដូ ក្រុមហ៊ុន ៩៩៩ រួចហើយដែលស្ថិតនៅតាមទីតាំងមួយចំនួនដូចជា អគារខុនដូក្រុមហ៊ុន ៩៩៩ ស្ថិត នៅ ផ្លូវលេខ ២៧១ ផ្លូវ ៣៧១ ខុនដូស្ទឹងមានជ័យ ខុនដូទួលទំពូង ខុនដូជិតវត្តសន្សំកុសល
។ល ។

តំណាងអតិថិជនដែលមកប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃនេះ មានគ្នាប្រមាណ ៧០ នាក់ និងមានអតិថិជនជាច្រើននាក់ទៀត នៅក្រៅប្រទេសសុទ្ធតែមាន ការព្រួយបារម្ភចំពោះសំណង់អគារខុនដូក្រុមហ៊ុន ៩៩៩ នេះ មានអគារខុនដូមួយចំនួនមានច្បាប់អនុញ្ញាត និងខ្លះទៀតក្រុមហ៊ុនសង់ដោយគ្នាច្បាប់អនុញ្ញាត ហើយយកបន្ទប់អគារខុនដូនោះលក់ទៅឲ្យអតិថិជនដោយគ្មានការទទួលខុសត្រូវចំពោះមុខច្បាប់។ ការតវ៉ា របស់អតិថជនទិញអគារខុនដូក្រុមហ៊ុន ៩៩៩ នោះ ពេនេះទាមទារឲ្យតំណាងដែលតុលាការសម្រេចឲ្យទទួលសិទ្ធិបន្តជំនួសសង្ស័យ ថោង សារ៉ាត់ ជាថៅកែបានរត់គេចខ្លួននោះ ត្រូវចេញមកធ្វើការអះអាង បញ្ជាក់ប្រាប់ អតិថិជនឲ្យបានច្បាស់ដោយមានការធានាជាក់លាក់តាមផ្លូវច្បាប់តាមរយៈការធ្វើសន្និសីទកាសែត និងមានការចូលរួមធានាបញ្ជាក់ ប្រាប់អតិថិជនពីសំណាក់ ស្ថាប័នជំនាញពាក់ព័ន្ធរបស់រដ្ឋផងដែរដើម្បីឲ្យអតិថិជនដែលបានបង់លុយទិញអគារខុនដូ ៩៩៩ គ្រប់ទីកន្លែងមាន ការទុកចិត្តចំពោះក្រុមហ៊ុន ៩៩៩ នោះ។

ដោយសារតែមានការជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់ ឧកញ៉ា ឧកញ៉ា អ៊ឹង ម៉េងជឺ នោះ ជនជាប់សង្ស័យ ថោង សារ៉ាត់ បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាដើម្បី អនុវត្ត ច្បាប់ និងផ្តល់ភាពយុត្តិធម៌ដល់គ្រួសារជនរងគ្រោះសាលាដំបូងរាជធានីភ្នំពេញ បានសហ ការជាមួយអគ្គស្នងការនគរបាលជាតិបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចស្វែងតាម ចាប់ជន ជាប់ចោទ ថោង សារ៉ាត់ពីក្រៅប្រទេសដើម្បីបញ្ជូនមកឲ្យតុលាការកម្ពុជាផ្តន្ទាទោសតាម ច្បាប់បន្ទាប់ពីមានដីកាចាប់ខ្លួនជនជាប់ចោទ ថោង សារ៉ាត់ សមត្ថកិច្ច នៃនាយកដ្ឋាននគរ បាលអន្តរជាតិនៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនដីកាទៅនគរបាលអន្តរជាតិអាំងទែរប៉ូល ចេញនិវេទក្រហម (ដីកាស្វែងតាមចាប់ខ្លួនជាអន្តរជាតិ) គ្រប់បណ្តាប្រទេស ក្នុងពិភពលោក ដើម្បីសហការចាប់ខ្លួនជនជាប់បទឧក្រិដ្ឋឈ្មោះ ថោងសារ៉ាត់ មកផ្តន្ទាទោស តាម ច្បាប់ប្រទេសកម្ពុជា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *