អតីតកីឡាករជម្រើសជាតិ ណៃ សារ៉ាវៃ ត្រូវបាត់មុខពីពិភពកីឡាវាយកូនឃ្លីលើតុកម្ពុជា ដោយប្រព្រឹត្តកំហុសធ្ងន់ធ្ងូរមិនអាចលើកលែងបាន

ភ្នំពេញ៖ អតីតកីឡាករ ឆ្នើម របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឈ្មោះ ណៃ សារ៉ាវៃ ត្រូវបានប្រធានសហព័ន្ធ លោកនាយឧត្តមសេនីយ គៀត ច័ន្ទថារិទ្ធ ចេញលិខិតជាផ្លូវការ បញ្ឈប់សកម្មភាព កីឡាកររូបនេះជាស្ថាពរ ដោយហេតុផល ប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងូរ ផ្ទុយនិងក្រមសីលធម៌ វិន័យ របស់សហព័ន្ធខណៈដែលកីឡាករ ឈ្មោះ ឡាយ ភក្តី ក័ត្រូវបានព្យូរសកម្មភាពកីឡារបស់គេពេញ១ឆ្នាំ ដោយសារតែមិនគោរពវិន័យផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ត៌មានកីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលអង្គភាព ព័ត៌មាន UKK-NEWSទទួលបាន ។
ការបញ្ឈប់កីឡាករ ណៃ សារ៉ាវៃ ដែលគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អះអាងថា អតីតកីឡាកររូបនេះបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងូរ ផ្ទុយនិងក្រមសីលធម៌ វិន័យ របស់សហព័ន្ធនោះ គឺជាឱកាសមួយពង្រឹងការងារការគ្រប់គ្រង របស់សហព័ន្ធទៅលើកីឡាករកីឡាការិនី ពិសេសក្រុមជម្រើសជាតិ ឲ្យដើរតាមកន្លងនៃច្បាប់ និងបទប្បញ្ញាត្តិនានារបស់សហព័ន្ធកីឡាជាតិ និងអន្តរជាតិ ។
តាមរយៈប្រកាសព័ត៌មានខាងលើ បានឲ្យដឹងថា បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បើកការស្រាវជ្រាវ និងឆ្លងតាមស្មារតីអង្គប្រជុំ ដែលប្រព្រឹត្តទៅកាលពី ថ្ងៃទី១០ខែសីហាឆ្នាំ២០២០កន្លងទៅ ។ គណៈកម្មាធិការប្រតិបត្តិ បានសម្រេចបញ្ឈប់កីឡាករ ឈ្មោះ ណៃ សារ៉ាវៃ មិនឲ្យពាក់ព័ន្ធសកម្មភាពកីឡាវាយកូនឃ្លីលើតុ ជាស្ថាពរ។ ព្យូរកីឡាករ ឡាយ ភក្តី មិនឲ្យចូលរួមក្នុងការប្រកួតជាលក្ខណៈជាតិ និង អន្តរជាតិនានា រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃចុះហេត្ថលេខាតទៅ ។
ចំពោះការព្យូរសកម្មភាពកីឡា របស់កីឡាករ ឈ្មោះ ឡាយ ភក្តី រយៈពេល១ឆ្នាំ ដោយសារកីឡាកររូបនេះ មិនគោរពវិន័យ ទោះបីថ្នាក់ដឹកនាំសហព័ន្ធ បានណែនាំជាច្រើនលើកច្រើនសារហើយក្តី ក៏មិនបានកែប្រែ ទើបគណៈកម្មាធិការសហព័ន្ធសម្រេចបញ្ឈរជើងតែម្តង ៕

Loading...