អតីតតារាចម្រៀង នាង អូ រស្មី ពង្រាយមន្តសេ្នហ៍ នៅក្នុងពន្ធនាគារ

ចុចខាងក្រោម ដើម្បីមើលវីដេអូឃ្លីប

Loading…

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍ថា អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ម្នាក់ បាន​ប្រព្រឹត្ត​រឿង​មិន​ត្រឹមត្រូវ ដោយ​ហៅ​អ្នកទោស​ស្រី​ស្រស់​ស្អាតសាច់​សខ្ចី​ម្នាក់ ជា​អតីត​តារាចម្រៀង​នាង អ៊ូ រស្មី ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ឱប​ថើប​យ៉ាង​ស្រើបស្រាលនៅ​មុខ​អ្នកទោស និងមន្ត្រី​ពន្ធនាគារ​មួយ​ចំនួន​នៅ​មុខ​ពន្ធនាគារ ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ បើ​ទោះបីជា​រឿងរ៉ាវ​មួយ​នេះ បាន​កើតឡើង​អស់​រយៈពេល​យូរ​បន្តិច​មែន តែ​អ្នកទោស​ជា​ច្រើនមានការ​ហួសចិត្ត និងនិយាយ​ខ្សឹប​ខ្សៀវ​ត​ៗគ្នា រហូត​ដល់​បែកធ្លាយ​ដល់​សារព័ត៌មាន​តែ​ម្តង ។ ​

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ច្បាស់ការណ៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែធ្នូ ​២០១៦ នេះ​ថា កា​ល​ពី​ថ្ងៃ​សុក្រ​ទី​១៨ ​វិច្ឆិកា កន្លង​ទៅ លោកអ៊ុយ វិចិត្រ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បាន​ហៅ​ទណ្ឌិត​ស្រី​ម្នាក់ឈ្មោះ អ៊ូ រស្មី ​ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​នៅ​អាគារ​ខាងលើ ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូត​ដល់​ម៉ោង​៦​ល្ងាច ។ ប្រភព​បន្ត​ទៀត​ថា ខណៈ​កំពុង​តែ​ផឹកស៊ី លោក​អនុប្រធាន​ពន្ធនាគាររូប​នេះ បាន​អង្គុយ​កៀក​ក​.​នាង​អ៊ូ រស្មី ជាប់​រហូត ដោយ​មាន​មន្ត្រី​ពន្ធនាគារ​ចំនួន​៧ ទៅ​៨​នាក់ នៅ​អ​ង្គុយ​ជាមួយ​ផង​ដែរ ។ លុះក្រោយមក​ អ្នក​ទាំង​ពីរបាន​នាំ​គ្នា​ទៅ​ឱប​ថើប​គ្នា​នៅ​ខាងក្រោយ​អគារ​កន្លែង​ផឹកស៊ី ដូច​លលក​ញី​-ឈ្មោល រហូត​ដល់​ពេល​ល្ងាច លោក​អ៊ុយ វិចិត្រ បានកៀក.ក​អ្នកទោស​ស្រី​រូប​នេះ ចុះ​ពី​កន្លែង​ផឹកស៊ីទៅ​ខាងក្រោម លុះ​ពេល​ចូល​ទៅ​ដល់​មុខទ្វារ​បន្ទប់​ពន្ធនាគារ អ្នក​ទាំង​ពីរ​បាន​នាំ​គ្នា​សំងំទីនោះ​ជាង​កន្លះ​ម៉ោង ។ ក្រោយមក ​បាន​កៀក.ក​​គ្នាដើរទៅ​ដល់​កន្លែង​លក់ដូរ ​ក្នុង​បរិវេណ​ពន្ធនាគារ​អង្គុយ​ឱប​ថើប​គ្នា​ប្រហែល​កន្លះ​ម៉ោង​ទៀត ។

ប្រភព​បញ្ជាក់​ទៀត​ថា ពេល​នោះ​ អនុប្រធាន​ពន្ធនាគារ​រូប​នោះ បាន​ចូល​ទៅ​ក្នុង​បន្ទប់​ពន្ធនាគារ​ជា​កន្លែង​អ្នកទោស ហើយ​ក៏​ឱប​ថើប​គ្នា​នៅ​ក្នុង​នោះ​ទៀត រហូត​ដល់​អ្នកទោស​ស្រី​ៗនាំ​គ្នា​រត់​ចេញ​ទៅ​ខាងក្រៅ​ប្រសាច ព្រោះ​ពួក​គេ​ទ្រាំ​មិន​បាន​នឹង​ទ​ង្វើ ដ៏​មិន​ចេះ អៀន​ខ្មាស​បែប​នេះ ។ពេល​ឃើញ លោកអ៊ុយ វិចិត្រ ចូល​ទៅ​ក្នុង​បន្ទប់​ពន្ធនាគារ​យូរ​ពេក ទើប​លោកសុខ សារូ អនុប្រធាន​ពន្ធនាគារ​ម្នាក់​ទៀត ក៏​ចុះ​ពី​លើ​កន្លែង​ផឹកស៊ី​ទៅ​ទាញ​ដៃ​ចេញពី​បន្ទប់​អ្នកទោស ។ ចំណែក​​មន្ត្រី​អនុរក្ស​ពន្ធនាគារ​មួយ​ចំនួន និង​អ្នកទោស​ចំនួន​១៦០​នាក់ បាន​ត្រឹម​ឈរ​មើល​ពួក​គេ​ឱប​ថើប​គ្នា​ប៉ុណ្ណោះ មិន​ហ៊ាន​មាត់.ក​អ្វី​នោះ​ឡើយ ។ទោះ​បីជា​យ៉ាងណា​ក៏​ដោយ ច្បាប់​ពន្ធនាគារ​មិន​អនុញ្ញាតិ​ឱ្យ​អ្នកទោស​ណា​ម្នាក់​ ជាប់ពាក់ព័ន្ធ​ស្នេហា​គ្នា​ក្នុង​នោះ​ឡើយ លើស​ពី​នេះ​អ្នកទោស និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ ក៏​មិន​អាច​ឱ្យ​មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​បើកចំហ​បែប​នេះ​ដែរ ព្រោះ​អាច​ធ្វើ​ឱ្យ​កន្លែង​ដាក់​អ្នកទោស​ក្លាយទៅជា​រឿងអាស្រូវ ។ ប្រភព​ដដែល​បន្ថែម​ទៀត​​ថា មូលហេតុ​ដែល​នាង​សុំ​ប្តូរ​ចេញពី​ពន្ធនាគារ​ព្រៃ.​ស មក​រស់នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយសារ​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកទោស​ម្នាក់​ទៀត ឈ្មោះយ៉េន កា​រ៉ាត់ ដែល​ជា​អាណិកជន រស់នៅ​ប្រទេស​អូស្ត្រាលី ជាប់​ទោស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន បន្ទាប់​ពី​ស្រឡាញ់​គ្នា​រួច ទើប​សុំ​ប្តូរ​មក​ប៉ៃលិន​នេះ​តែ​ម្តង ។ ​

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​មិន​អាច​ទាក់ទង​ទៅ​លោកអ៊ុយ វិចិត្រ បំភ្លឺ បាន​ទេ ។ លោកសុខ សារូ អនុប្រធាន​ពន្ធនា​គារបានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ ខាង​លោកអត់​បានដឹង​រឿង​នោះ​ទេ ហើយ​លោក​ក៏​អត់​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​​ស្រី​ម្នាក់​នោះ​ដែរ ។ ចំណែកលោកនៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​ថា នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន អត់​មាន​រឿង​ឱប​ថើប​គ្នា​បែប​នេះ​ទេ ហើយ​នេះ​ជា​រឿង​បំផ្លើស​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា ក្រោយ​បើក​សវន​ការ​ កាលពី​ថ្ងៃ​ទី​២១ ​សីហា ​ឆ្នាំ​​២០១៤ នាង​អ៊ូ រស្មី ជា​អតីត​តារាចម្រៀង​​ ត្រូវ​បាន​កំណត់​ទោស​ចំនួន​៧​ឆ្នាំ ពី​បទ​សញ្ចារ​កម្ម ដែល​មាន​ស្ថាន​ទម្ងន់ទោស និង​ពី​បទ​ការ​ជួញដូរ​មនុស្ស​ខុសច្បាប់ ។ នាង​ត្រូវ​សាលា​ឧទ្ធរណ៍​​រាជធានី​ភ្នំពេញ ប្រកាស​សម្រាលទោស​ពី​៧​ឆ្នាំ មក​ត្រឹម​៥​ឆ្នាំ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦​ និង​ត្រូវ​គេ​បញ្ជូន​ចេញពី​គុក​ព្រៃ.​ស តែ​មិន​មាន​ដំណឹង​ថា ​យក​ទៅ​ឃុំ​នៅឯណា​នោះ​ទេ ទើបបែកធ្លាយរេឿងអាស្រូវនាង អូ រស្មី ប្តូពន្ធនាគារទៅប៉ៃលិនវិញ ៕​ ដោយ៖​ សហការី

15355577_1795552484052242_1437322596378467812_n

15326571_1795552464052244_3487200648793694325_n

15350464_1795552427385581_5843518629207265326_n

15319299_1795552407385583_345602085277945525_n

Loading...