អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាសាក់ ព្យាយាមលុបបំបាត់ក្រុមហ៊ុន Goldman Sachs ក្នុងរឿងអាស្រូវហិរញ្ញវត្ថុ

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាសាក់ (Najib Razak ) បានស្នើសុំតុលាការអាមេរិកដើម្បីស្វែងរកឯកសារ និងសក្ខីកម្មពីធនាគារវិនិយោគ Goldman Sachs ដើម្បីជួយការពារក្តីប្រឆាំងនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋនៅក្នុងប្រទេសម៉ាឡេស៊ីជុំវិញរឿងអាស្រូវហិរញ្ញវត្ថុហៅថា “1 Malaysia Development Berhad (1MDB)” គឺជាក្រុមហ៊ុនអភិវឌ្ឍន៍យុទ្ធសាស្រ្តរបស់ប្រទេសម៉ាឡេស៊ី ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកាលពីជំនាន់លោកកាន់អំណាច ។

លោកណាជីបដែលស្ថិតនៅក្រៅឃុំបណ្តោះអាសន្នបន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំកាលពីខែកក្កដាពីបទប្រព្រឹត្តអំពើពុករលួយ និងលាងលុយកខ្វក់ត្រូវបានគេរំពឹងថា នឹងប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសនេះនៅក្នុងខែកុម្ភៈឆ្នាំក្រោយ ហើយប្រឈមមុខនឹងការកាត់ទោស៤បទល្មើសបន្ថែមទៀតទាក់ទងនឹងរឿងអាស្រូវនេះ។

ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ថវិកាចំនួន៤.៥ពាន់លានដុល្លារត្រូវបានគេយកចេញពីមូលនិធិរដ្ឋ 1MDB ដែលលោកណាជីបបានបង្កើតឡើងក្នុងឆ្នាំ២០០៩ រួមទាំងមូលនិធិមួយចំនួនដែលក្រុមហ៊ុន Goldman Sachs បានជួយរៃអង្គាសប្រាក់សម្រាប់ក្រុមហ៊ុននេះ។

នៅក្នុងការដាក់ពាក្យបណ្តឹងរបស់តុលាការនៅទីក្រុងញូវយ៉កលោកណាជីបបាននិយាយថា ក្រុមហ៊ុន Goldman Sachs និងអតីតប្រធានអាស៊ីអាគ្នេយ៍គឺលោកធីម លេសសិន ប្រហែលជាមានភ័ស្តុតាងដែលថា ក្រុមមន្រ្តី 1MDB គ្រោងបោកប្រាស់មូលនិធិនេះ ហើយកំពុងក្លែងបន្លំគាត់ (លោកណាជីប) ដើម្បីចៀសវាងការទទួលខុសត្រូវ។

លោកណាជីបបានបន្ថែមទៀតថា កិច្ចប្រឹងប្រែងរបស់លោក Leissner ដែលជាមន្ត្រីជាន់ខ្ពស់មូលនិធិ និងអ្នកដទៃទៀតដើម្បីលាក់បាំងការភាន់ច្រលំប្រាក់បានធ្វើឱ្យគាត់យល់ច្រឡំថា មូលនិធិ 1MDB ដែលបានបញ្ចូលទៅក្នុងគណនីរបស់គាត់គឺជាអំណោយនយោបាយពីគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែក្រោយចាប់ខ្លួន លោក Leissner បានសារភាពទោសកំហុសចំពោះការសមគំនិតក្នុងការលាងលុយកខ្វក់ និងការសមគំនិតក្នុងការបំពានច្បាប់ប្រឆាំងអំពើពុករលួយបរទេសក្នុងឆ្នាំ២០១៨ ។

លោកណាជីបបាននិយាយនៅក្នុងឯកសារថា កិច្ចប្រឹងប្រែងនេះបានបង្ហាញក្នុងយុត្តាធិការជាច្រើនរួមមានការដាក់ពង្រាយក្រុមហ៊ុន Goldman Sachs ជាច្រើន និងមានបុគ្គលជាច្រើន។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន Goldman Sachs បានបដិសេធមិនធ្វើអត្ថាធិប្បាយដូចមេធាវីរបស់លោក Leissner ទេ។

ក្រុមហ៊ុន Goldman Sachs បានយល់ព្រមចំណាយជាង៥ពាន់លានដុល្លារអាមេរិករួមទាំងកំណត់ត្រាចំនួន២,៩ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិកដើម្បីដោះស្រាយការស៊ើបអង្កេតលើតួនាទីរបស់ខ្លួនក្នុងការធានារ៉ាប់រងលើការលក់មូលបត្របំណុលចំនួន៦,៥ ពាន់លានដុល្លារសម្រាប់មូលនិធិរដ្ឋ 1MDB របស់ម៉ាឡេស៊ី ៕

 

 

Loading...