អតីតប្រធានក្រុមជម្រើសជាតិបារាំង និងជាអតីតគ្រូបង្វឹកក្រុមហង្សក្រហមលោក Gerard Houllier ស្លាប់ក្នុងវ័យ៧៣ឆ្នាំ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា អតីតអ្នកចាត់ការបាល់ទាត់បារាំងលោក Gerard Houllier ដែលជាអតីតគ្រូបង្វឹកក្លិប Olympique Lyonnais, Paris St-Germain និង Liverpool បានទទួលមរណភាពហើយ។

ស្ថាប័នកីឡាប្រចាំថ្ងៃរបស់ RMC បានឲ្យដឹងថា គាត់បានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំបន្ទាប់ពីការវះកាត់បេះដូងនៅទីក្រុងប៉ារីស។ លោក Houllier មានជំងឺបេះដូងតាំងពីយូរយារណាស់មកហើយនៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ ក្នុងអំឡុងពេលនៃការប្រកួតក្របខ័ណ្ឌ Premier League រវាង Liverpool និង Leeds United កាលពីឆ្នាំ ២០០១ ។

បន្ទាប់ពីអាជីពជាកីឡាករក្នុងលីគរបស់បារាំងលោក Houllier បានចាប់ផ្តើមធ្វើជាគ្រូបង្វឹកក្នុងឆ្នាំ ១៩៧៣ ដោយទទួលបានការងារធំដំបូងជាមួយក្លិប Lens មុនចូលកាន់តំណែងនៅក្លិប Paris St-Germain ។ គាត់បានក្លាយជាគ្រូបង្វឹកជំនួយការរបស់ក្រុមជម្រើសជាតិបារាំងនៅឆ្នាំ ១៩៨៨ និងបន្ទាប់មកជាគ្រូបង្វឹកពេញសិទ្ធិនៅឆ្នាំ១៩៩២ ប៉ុន្តែគាត់បានដឹកនាំរយៈពេលខ្លីនិងមិនជោគជ័យ ហើយបានលាឈប់ពីតំណែងបន្ទាប់ពីខកខានមិនបាននាំក្រុមបារាំងទៅប្រកួត World Cup ឆ្នាំ១៩៩៤ នៅសហរដ្ឋអាមេរិក។

លោក Houllier បានផ្តោតលើការបង្វឹកយុវជនភ្លាមៗបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅពេលនោះ ប៉ុន្តែបានកសាងកេរ្តិ៍ឈ្មោះឡើងវិញនៅឯក្លិប Liverpool ដែលជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ FA Cup, League Cup និង UEFA Cup ក្នុងឆ្នាំ២០០១ ។

លោកក៏ទទួលបានជោគជ័យនៅប្រទេសបារាំងជាមួយក្រុម Lyon ដែលនាំឱ្យពួកគេឈ្នះពានរង្វាន់លីកកំពូលបារាំង។ លោកបានត្រលប់មកគ្រប់គ្រងវិញបន្ទាប់ពីបានឈប់សម្រាកនៅឆ្នាំ២០១០ ជាមួយក្រុម Aston Villa ប៉ុន្តែគាត់បានចាកចេញពីតួនាទីនៅឆ្នាំបន្ទាប់បន្ទាប់ពីមានបញ្ហាបេះដូង ៕

Loading...