អតីតប្រធានក្រុមហ៊ុនធានារ៉ាប់រងធំបំផុតរបស់ប្រទេសចិន Anbang ជាប់គុក 18 ឆ្នាំ

អតីតប្រធានក្រុមហ៊ុនធានារ៉ាប់រង Anbang និងជាក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសចិន ត្រូវជាប់គុករយៈពេល 18 ឆ្នាំពីបទពុករលួយ និងការក្លែងបន្លំ។

លោក Wu Xiaohui បានសារភាពនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីខែមីនាថា បានបោកបញ្ឆោតលុយរាប់ពាន់លានដុល្លារពីវិនិយោគិន ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឱ្យដឹងថា ទឹកប្រាក់ 10,5 ពាន់លានយ័ន (1,7 ពាន់លានផោន 1,2 ពាន់លានផោន) របស់គាត់ ត្រូវបានរឹបអូស ។

លោក Wu ត្រូវឃុំខ្លួនជាលើកដំបូងកាលពីខែមិថុនា ឆ្នាំមុន ។ និយតករចិនបានកាន់កាប់ ក្រុម Anbang កាលពីខែកុម្ភៈ ឆ្នាំ 2018 ។

ទីក្រុងប៉េកាំងដែលកំពុងបង្ក្រាបលើវិស័យហិរញ្ញវត្ថុដើម្បីការពារប្រឆាំងនឹងការខ្ចីប្រាក់ និងហានិភ័យហួសប្រមាណ បានព្រួយបារម្ភអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន Anbang ។ កាលពីមុន រដ្ឋអំណាចបានធ្វើសេចក្តីព្រមានដល់វិនិយោគិនអំពីផលគ្រប់គ្រងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះផងដែរ ។

នៅក្នុងសកម្មភាពមិនធម្មតាមួយ និយតករ បានគ្រប់គ្រងក្រុមហ៊ុនAnbangនេះ អស់រយៈពេលមួយឆ្នាំ ដោយសារក្តីបារម្ភថា ខ្លួនមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរយៈពេលវែងបាននោះទេ ។

និយ័តករបាននិយាយថា នៅពេលនោះ សកម្មភាពរបស់ពួកគេ គឺសំដៅការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងរក្សាប្រតិបត្តិការរបស់ក្រុមហ៊ុននេះជាធម្មតាប៉ុណ្ណោះ ។

ក្រុមហ៊ុនធានារ៉ាប់រង់ Anbang ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ការទិញភាគហ៊ុនអន្ដរជាតិដែលមានតម្លៃខ្ពស់របស់ខ្លួន ក្នុងនោះមានទាំងសណ្ឋាគារ Waldorf Astoria នៅទីក្រុងញូវយ៉ក ផងដែរ។

លោក Wu ដែលបានបង្កើត ក្រុមហ៊ុន Anbang កាលពីឆ្នាំ 2004 ។ គេបានចាត់ទុកលោកថា ជាបុរសម្នាក់ក្នុងចំណោមបុរសដែលមានទំនាក់ទំនងនយោបាយច្រើនបំផុតនៅក្នុងប្រទេសចិន ។ គាត់បានរៀបការជាមួយចៅស្រីរបស់អតីតមេដឹកនាំលោកតេង ស៊ីវពីង ។

ក្រុមហ៊ុន Anbang បានចាប់ផ្តើមជាក្រុមហ៊ុនធានារ៉ាប់រងរថយន្តមួយ ជាមួយក្រុមហ៊ុនរបស់រដ្ឋ ។ គេបានទទួលស្គាល់ថា Anbang ជាក្រុមហ៊ុនធុរកិច្ចមួយដែលមានជាងគេ និងសំបូរបែបបំផុតនៅក្នុងប្រទេសចិន ។

បន្ថែមពីលើការលក់ផលិតផលធានារ៉ាប់រង ក្រុមហ៊ុន Anbang នេះ ក៏ជាម្ចាស់កម្មសិទ្ធិផលប័ត្រអន្តរជាតិ និងមានសាខានៅសាកលលោកផងដែរ ៕

 

Loading...