អតីតមេបញ្ជាការរងនៃកងរាជអាវុធហត្ថស្រុកបារាយណ៍ ត្រូវចាប់ខ្លួនករណីផ្សាយព័ត៌មានមិនពិត

ខេត្តកំពង់ធំ៖ បុរសម្នាក់ដែលជា អតីតមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ បានប្រើសង្គមហ្វេសប៊ុក វាយប្រហារមន្ត្រីអាវុធខេត្តកំពង់ធំ ដែលមានឈ្មោះ សន សំនៀង និងជាម្ចាស់ Facebook ឈ្មោះ «យមរាជ លោកីយ៍» ត្រូវ​បានកម្លាំងអាវុធហត្ថចាប់ខ្លួនបាននៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមការចោទប្រកាន់ ពាក់ព័ន្ធការបង្ហោះរឿងមិនពិត ប៉ះពាល់ដល់កិត្តិយសកងកម្លាំងស្ថាប័ន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាំខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

ប្រកាសរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចោទប្រកាន់ទៅលើ ឈ្មោះ សន សំនៀង ម្ចាស់ហ្វេសប៊ុក យមរាជ លោកីយ៍ បានបង្ហោះព័ត៌មានតាមបណ្តាញសង្គម គណនីឈ្មោះ «យមរាជ លោកកីយ៍» ហើយការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ និងទុកពេលឲ្យផ្អាកផ្សាយ ។

គួរបញ្ជាក់ផងដែរថា អតីតមេបញ្ជាការងនៃកងរាជអាវុធហត្ថស្រុកបារាយណ៍រូបនេះ បាន Live វីដេអូក្នុងអាខោនហ្វេសប៊ុកឈ្មោះ យមរាជ លោកីយ៍ ដែលនិយាយរិៈគន់អាវុធហត្ថថា ជាព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។ បន្ទាប់មក មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសមួយ ប្រកាសជូនដល់សាធារណជន និងអ្នកសារព័ត៌មាន ជ្រាប អំពីហេតុការណ៍ដែលបុរសរូបនោះកំពុងតែធ្វើឡើង។

តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ​ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី, និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន បានជ្រាបថា ការនិយាយរបស់ឈ្មោះ សន សំនៀង នេះពុំមានការពិតនោះទេ ។ ចំពោះបុគ្គល និងអ្នកសារព័ត៌មាន ដែលបានយក​ពាក្យសម្តី ឬវីដេអូរបស់ឈ្មោះ សន សំនៀង ទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ ឬតាមបណ្តាញសង្គម សុំជួយកែតម្រូវឡើងវិញ ស្របតាមច្បាប់ជាធរមាន» ។

ទោះជាអាវុធហត្ថ ចុះទៅដល់ទីតាំង លើដងផ្លូវ ក្បែរសាលាស្រុកបារាយណ៍ ខណៈដែល សន សំនៀង កំពុងឡាយ បង្ហោះព័ត៌មាន ក្នុងគណនី ហ្វេសប៊ុក យមរាជលោកីយ៍ ទាមទាឲ្យបញ្ឈប់ ការឡាយ បើនៅបន្តនោះ អាវុធហត្ថ នឹងចាប់ខ្លួន ចំណាត់ការតាមផ្លូវ ច្បាប់ ក៏ប៉ុន្តែ លោក សន សំនៀង នៅតែឡាយដដែល ដោយលើកឡើង ពីភាពអយុត្តិធម៌សម្រាប់ខ្លួន រឿងចាប់គ្រឿងញៀន «កញ្ឆាក្រៀម»១៧២គីឡូក្រាម កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង៤ភ្លឺ ទើបធ្វើឲ្យខ្លួន អស់ការងារ អស់លុយ៣០មុឺនដុល្លា បែកបាក់ក្រុមគ្រួសារ អស់ទ្រព្យសម្បត្តិ ដោយសារចាប់ឡានដឹកកញ្ឆាក្រៀម១៧២គីឡូក្រាម ៕

 

Loading...