អតីតសង្សារ វ៉ាន់ នីឡា បដិសេធពាក់ព័ន្ធរូបថតស្រាតដែលបែកធ្លាយ

ភ្នំពេញ៖ រឿងរ៉ាវបែកធ្លាយរូបថតអាក្រាតកាយរបស់ កញ្ញា វ៉ាន់ នីឡា បួន ប្រាំសន្លឹក ធ្វើឲ្យកក្រើកនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ នៅពេលនេះ អតីតសង្សាររបស់កញ្ញា វ៉ាន់ នីឡា គឺលោក សិទ្ធិសក្តិ បានចេញមកបដិសេធនៅតាមបណ្តាញសង្គមថា មិនបានពាក់ព័ន្ធនោះទេ ខណៈដែលខាងកញ្ញា នីឡា តារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខត និងបងប្រុស បានដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃឲ្យសមត្ថកិច្ចជួយស្វែងរកអ្នកនៅពីក្រោយការបែកធ្លាយរូបថតស្រាតទាំងនេះ ។

លោក សិទ្ធិសក្តិ ដែលគេដឹងថា ជាកូនមន្ត្រីផ្កាយ៣មួយរូបនោះ បានរៀបរាប់នៅលើ Facebook របស់ខ្លួនថា៖

“ព្រោះតែប្រជាប្រិយភាពអាចធ្វើអោយមនុស្សប្រើគ្រប់កលល្បិចនិពន្ធប្រឌិតរឿងដែលមិនពិតវាយប្រហារបរិហារកេរន៍ ! មិនមាត់មិនមែនខ្ញុំខុសនោះទេក៏ព្រោះវាហួសចិត្តមិនចង់មានរឿង !!!!!!

រឿងមានហេតុបំណុលមានម្ចាស់ទះដៃម្ខាងម្តេចនឹងលឺ? ហើយកុំឆ្លៀតឳកាសយករឿងផ្សេងដែលមិនល្អមកអោពាក់ព័ន្ធនឹងគេដែលមិនដឹងអោយសោះល្មមឈប់ទៅ ! ស្នាដៃនិពន្ធនឹងគំនិតឆ្នៃប្រឌិតដ៏ល្អរបស់អ្នកគួរទុកប្រើក្នុងផ្លូវប្រសើរត្រឹមត្រូវវិញទៅ … ការអត់ធ្មត់មានកំនត់!គំនុំគុគួនបំផ្លាញអ្នកដទៃអាក្រក់ខ្លាំណាស់ ! សូមពិចារណា ។”

នេះបញ្ជាក់អោយដឹងថា លោក សិទ្ធិសក្តិ ជាអតីត សង្សាជាមួយ វ៉ាន់ នីឡា មិនបានបង្ហោះចែកចាយរូបថតអាក្រាតកាយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អ្វីនោះឡើយ។

កញ្ញា វ៉ាន់ នីឡា កាលពីពេលថ្មីៗនេះដែរ ក៏បានបញ្ចេញសារមួយដែលអំពីរឿងរូបថតអាក្រាតកាយរបស់នាង ដោយបានចោទប្រកាន់ទាំងស្រុកទៅលើ អតីតសង្សារបស់នាង ដែលជាអ្នកបង្ហោះរូបថតអាក្រាតកាយទាំងប៉ុន្មានសន្លឹកនោះ។

រូបថតអាក្រាតកាយប៉ុន្មានសន្លឹករបស់ តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានផ្សព្វផ្សាយ ចែករំលែកតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក។ ពេលដែលឃើញរូបថតអាក្រាតនេះលើបណ្តាញសង្គមហ្វេសប៊ុកភ្លាម លោក សុខ ជំនោរ ត្រូវជាបងប្រុសបង្កើតរបស់ វ៉ាន់ នីឡា បានរៀបចំចាក់វិធានការ និងប្រមូលភស្តុតាង ល្មមអាចចាត់វិធានការបានហើយ ។

កញ្ញា វ៉ាន់ នីឡា ក៏ទទួលស្គាល់ថា រូបថតអាក្រាតកាយទាំងប៉ុន្មានសន្លឹកហ្នឹង គឺជារូបនាងពិតមែន ដោយនាងបានសរសេរសារទទួលស្គាល់នៅក្នុងគណនីហ្វេសប៊ុក របស់នាងភ្លាមៗ ក្រោយពីបែកធ្លាយ ៕

10-6-2016-011

w2 w3

Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *