អតីត​អគ្គនាយក​វិទ្យុ​ និង​ទូរ​ ទស្សន៍​អាស៊ី​អាគ្នេយ៍​ និង​ អតីត​ហាង​កែស​ម្ផ​ស្សមីកា​ហ្សា​ ទទួល​ការ​បន្ធូរ​បន្ថយទោស​ ១​ ឆ្នាំ​

​ភ្នំពេញ​៖​ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​ ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះករុណា​ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​កម្ពុជា​ បាន​ប្រទាន​ការ​បន្ធូរ​បន្ថយទោស​ ១​ ឆ្នាំ​ ដល់​ទណ្ឌិត​ ១១៦​ នាក់​ ភាគច្រើន​ជា​អ្នកទោស​ឧក្រិដ្ឋ​ ដែល​ក្នុង​នោះ​ក៏​មាន​ទណ្ឌិត​ សែ​ម​ សុវណ្ណ​ដេ​ត​ អាយុ​ ៥៤​ ឆ្នាំ​ អតីត​អគ្គនាយក​វិទ្យុទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ និង​ទណ្ឌិត​ ចាន់​ ស្រី​ណុ​ច​ ហៅ​ ចែ​មុំ​ ថៅកែ​ហាង​មី​កា​ហ្សា​ ផង​ដែរ​។​

​គួរ​រំលឹក​ថា​ ទណ្ឌិត​ សែ​ម​ សុវណ្ណ​ដេ​ត​ ជាប់​ឃុំ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ និង​ប៉ះពាល់​កម្មសិទ្ធិ​ទ្រព្យ​ សម្បត្តិ​សាធារណៈ​ និង​កាប់​រាន​ ដី​ព្រៃ​កាន់កាប់​តាំង​តែ​ពី​ខែតុលា​ ឆ្នាំ​ ២០០៩​ ហើយ​ត្រូវ​តុលាការ​កំពូល​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៨​ ឆ្នាំ​ ពី​ខែមិថុនា​ ឆ្នាំ​ ២០១៤​។​

​ចំណែក​ទណ្ឌិត​ ចាន់​ ស្រី​ណុ​ច​ ហៅ​ ចែ​មុំ​ អាយុ​ ៣៨​ ឆ្នាំ​ បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​ ២១​ កញ្ញា​ ឆ្នាំ​ ២០១២​ ពី​បទ​នាំ​ស្រី​ក្មេង​និង​ជាតា​រាៗ​ ទៅ​លក់ខ្លួន​នៅ​តាម​សណ្ឋាគារ​ ហើយ​ត្រូវ​តុលាការ​ដាក់​ពន្ធនាគារ​ ៤​ ឆ្នាំ​កន្លះ​តែ​អនុវត្ត​ទោស​តែ​ ៣​ ឆ្នាំ​កន្លះ​ទេ​និង​ព្យួរទោស​នៅ​សល់​។​ ជាមួយ​គ្នា​នេះ​ចែ​មុំ​ ក៏​ជាប់ចោទ​បទល្មើស​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់គុក​ ២​ ឆ្នាំ​ តែ​អនុវត្ត​ទោស​ក្នុង​គុក​ ១​ ឆ្នាំ​និង​ព្យួរទោស​នៅ​សល់​៕

ចុចអានអត្ថបទ៖ បង្ក្រាប​ក្រុមចោរយ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ស្លាប់​មេក្លោង​ម្នាក់ ចាប់បាន២នាក់ (មានវីដេអូ)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *