អត់ស្រោចទឹក នាំគ្នាបិទផ្លូវមិនឲ្យបើកឆ្លងកាត់ផ្លូវ

ភ្នំពេញ៖ ផ្លូវមួយខ្សែបំបែកចេញពីផ្លូវជាតិលេខ៣ នៅចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ដែលប្រជាពលរដ្ឋថា ផ្លូវ២០១៥ រហូតមកដល់ពេលនេះ មិនទាន់មានខាងជំនាញចុះត្រួតពិនិត្យទេ ដែលស្ថានភាពផ្លូវមានជង្ហុករណ្តៅតូច ធំ ពិបាកក្នុងធ្វើដំណើរឆ្លងកាត់ ខណៈដែលរថយន្តតូច ធំ បើកឆ្លងកាត់ ពិសេសគឺរថយន្តដឹកដី ដឹកខ្សាច់ បានបើកឆ្លងកាត់ ហើយមិនស្រោចទឹក បង្កឲ្យហុយដី ដូចផ្សែងចុះអ័ព្វ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការខឹងសម្បាយ៉ាងខ្លាំង បាននាំគ្នាយកធុង ឈើ ដាក់ឃាត់រថយន្តទាំងនោះ មិនឲ្យធ្វើដំណើរឆ្លងកាត់ នៅវេលាម៉ោង ២រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការកកស្ទះចរាចរណ៍អស់រយះពេលជិត ១ម៉ោង គឺដើម្បីទាមទារឲ្យថៅកែរថយន្តដឹកដីនោះ ចាត់វិធានការស្រោចទឹកនៅតាមផ្លូវ៣០ម៉ែត្រ នេះ កុំឲ្យហុយសំពោង ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដែលរស់នៅតំបន់នោះ។
ប្រជាពលរដ្ឋបានបន្តលើកឡើងថា បើសិនថៅកែរថយន្តដឹកដីមិនដោះស្រាយទេ ពួកគាត់នឹងបិតផ្លូវនេះ មិនឲ្យធ្វើចរាចរណ៍ទេ៕

AhMTnQiOZJqDgqdnCGbeHrLYE1C6H2jarBP5FXBP-GBz

Loading...

Leave a Reply

Your email address will not be published. Required fields are marked *