អត់​មាន​បិទ​ផ្សារ​ដើម​គទេ, ការផ្អាក​ចរាចរ និង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី ១៤​ថ្ងៃ មិន​ប៉ះ​ពាក់​ដល់​ការបែងចែក​បន្លែ ផ្លែឈើ នៅ​ផ្សារ​ដើម​គទេ

ភ្នំពេញ​: ផ្ផ្សារដើមគ គឺជា​ផ្សារ​ធំ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងការ​បែងចែក​បន្លែ ផ្លែឈើ នៅក្នុង​រាជធានី​ភ្នំពេញ និង​បញ្ជូនទៅ​បណ្ដា​ខេត្ត​ក្រុង​មួយចំនួនទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។

​ចំពោះ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ឱ្យ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍​នោះ សំរាប់​ទីផ្សារ​ដើម​គមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺ​នៅ​រក្សា​ការលក់ ដូរ ដូច​ធម្មតា ដោយ​គណៈកម្មការ​ផ្សារ​បាននិងកំពុង​បំពេញការងារ​យ៉ាង​មមាញឹក​ក្នុង​ការបំពេញ​ឯកសារ​និង​កាត​សំគាល់​ខ្លួន ជូនទៅ​បងប្អូន​កម្មករ អាជីវករ​លក់ដូរ ទាំងនេះ ដើម្បី​ឲ្យ​ពួកគាត់​មាន​សិទ្ធិ អាចធ្វើ​ដំណើរ​ចេញ ចូល​រាជធានី​ភ្នំពេញ ដោយ​មិន​មានការ​ឃា​ឃាំង​និង​ពិន័យ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​លោក គៀង ចក់ ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គរ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០២​ខែមេសា​នេះ​ថា ៖​ចំពោះ​ផ្សារ​ដើ​គរ គឺ​មិនមាន​ការបិទ​ការលក់ដូរ ឬ​ផ្គត់ផ្គង់​បន្ថែម ផ្លែឈើ​នោះទេ ។ ចំពោះ​កម្មករ អាជីវករ អ្នកលក់ដូរ កម្មករ​អនាម័យ​នៅពេល​យប់ ខាង​គណៈកម្មការ​ផ្សារ បាន​នឹង​កំពុង​រៀបចំ ធ្វើ​កាត​សម្គាល់​ខ្លួន​ជូន​ពួកគាត់​ហើយ ដើម្បី​ឲ្យ​ពួកគាត់​បានមក​បំពេញ​ការងារ និង​ប្រកប​អាជីវកម្ម ដោយ​មិនមាន​ការឃាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​គួរបញ្ជាក់​ផងដែរ​ថា ៖​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​ម្សិល​ម៉ិ​ញ​នេះ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍ ហើយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានដាក់​ចេញ​ជា​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ អោយ​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ដកហូត​មធ្យោបាយ អ្នក​ដែល​បន្ដ​ធ្វើដំណើរ​ដោយ​មិនចាំបាច់ បំពាន​នឹង​បំរាម​ដែល​បានដាក់​ចេញ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ​។​

​សេចក្តីសម្រេច​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ថិរវេលា​អនុវត្ត​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១៕​

Loading...