អត្តពលិកជាតិកម្ពុជា ឈ្នះអីតាលី៣ទល់០ វគ្គជម្រុះក្នុងពូល

ទីក្រុងចេជូ៖ តាមសេចក្តីរាយការណ៍ ពីព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទះអង្គុយជនពិការ ជើងឯកពិភពលោក នៅទីក្រុងចេជូ នៃសាធារដ្ឋកូរ៉េ បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារទី២៧ខែមេសាឆ្នាំ២០១៨នេះ ក្រុមកីឡាករជនពិការ បាល់ទះអង្គុយកម្ពុជា បានលេងឈ្នះក្រុមបាល់ទះអង្គុយជនពិការ របស់ប្រទេសអីតាលី នៃជំនួបដំបូង របស់ខ្លួន ក្នុងលទ្ធផលបច្ចេកទេស ៣ទល់០ ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និង ជាប្រធានដឹកនាំប្រតិភូ កីឡាជនពិការកម្ពុជា បានឲ្យដឹងថា ការប្រកួត ក្នុងវគ្គជម្រុះ ថ្ងៃដំបូង របស់ក្រុមជម្រើសជាតិជនពិការកម្ពុជា បានយកឈ្នះ ក្រុមជនពិការ ប្រទេសអីតាលី ក្នុង លទ្ធផល ២៥ – ១១, ២៦-២៤,និង ២៥-១៥។ លទ្ធផលនេះ ត្រូវ ប្រធានប្រតិភូកម្ពុជា ចាត់ទុកថា ជា ប្រវត្តិសាស្ត្រជនពិការកម្ពុជា ហើយកំពុងល្បី នៅទីក្រុង ចេជូសាធារណរដ្ឋកូរ៉េ អាចយក ឈ្នះអ៊ីតាលី ជាប្រទេសដែលមាន Ranking ខ្ពស់និងល្បីនៅអ៊ឺរ៉ុបនោះ។

គួររំលឹកថា អត្តពលិកបាល់ទះអង្គុយជនពីការកម្ពុជា នឹងត្រូវបន្តការប្រកួត ជាមួយ ក្រុមម្ចាស់ផ្ទះកូរ៉េនាព្រឹកថ្ងៃទី២៨ខែមេសាមួយប្រកួតទៀត ៕

 

Loading...