អត្តសញ្ញាណជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តប្រេងសាំងស៊ូគីម៉ិកបុករថយន្តទួរីស នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អត្តសញ្ញាណជនរងគ្រោះបាត់បង់ជីវិត២នាក់ និងអ្នករងរបួស២នាក់ត្រូវសមត្ថកិច្ចបញ្ជាក់ប្រាប់ជាសាធារណៈ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដឹកសាំងក្រុមហ៊ុនស៊ូគីម៉ិច បុកជាមួយរថយន្តទួរីស កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិត នៅលើផ្លូវជាតិ៤ គីឡូម៉ែត្រ២០៦ លេខ២០៧ ខាងលិចស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពបន្តថា រថយន្តដឹកប្រេងសូគីមិចពាក់ស្លាកលេខ ភ្នំពេញ ៣A-១៧២៩ និងរថយន្តទូរីសពាក់ ស្លាកលេខ ភ្នំពេញ ២AG-៤៧៩៨ ( ទិសដៅបញ្ច្រាសគ្នា) បណ្តាលឲ្យស្លាប់ និងរងរបួស៤នាក់៖

ប្រភពបន្តថា ជនរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែង ឈ្មោះ ស្រី ហេងលី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធ ខេត្តកំពង់ចាម និងឈ្មោះស ឡូញ ភេទប្រុស អាយុជាង៦០ឆ្នាំ មានទីលំនៅ រាជធានីភ្នំពេញ ជាអ្នកបើករថយន្តម៉ាកទូរីស ។ រីឯអ្នករងរបួសឈ្មោះ រឿន ផល្លាសារី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅខេត្តកណ្តាល និងឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ត្រូវបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនរស្មីកំពង់សោម ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តដឹកប្រេងបានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ។ ករណីនេះ កម្លាំងជំនាញកំពុងរៀបចំយកវត្ថុ តាងមករក្សាទុកនៅការិយាល័យចរាចរផ្លូវគោកដើម្បីបន្តតាមនីតិវិធី ៕

22

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *