អត្ថប្រយោជន៍ ទាំង១១យ៉ាង ទទួលបានពីប្រេងល្ង

បរទេស៖ ប្រេងល្ងសម្បូរទៅដោយវិតាមីន E, B complex សារធាតុរ៉ែ ម៉ាញេស្យូម កាល់ស្យូម ផូស្វ័រ និងប្រូតេអ៊ីនជាច្រើន ដែលអាចជួយចិញ្ចឹម និងពង្រឹងរឹសគល់នៃសរសៃសក់របស់អ្នក ឲ្យមានសុខភាពល្អបាន។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង១១យ៉ាងទទួលបានពីប្រេងល្ង៖

១. ជួយព្យាបាលសក់ប្រែពណ៌
ប្រសិនបើអ្នកមានបញ្ហាសក់ប្រែពណ៌ ឬសរសៃសក់មិនល្អ អ្នកអាចយកប្រេងល្ងមកម៉ាស្សានៅលើសរសៃជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យសក់របស់អ្នក មានសុខភាពល្អ និងប្រែពណ៌មកជាខ្មៅវិញបាន។

២. ជួយដល់ការលូតលាស់របស់សក់
ប្រេងល្ងមានសមត្ថភាព ជួយបង្កើនការលំហូរនៃចរន្តឈាម នៅលើស្បែកក្បាល ឲ្យមានភាពប្រសើរទ្បើង ដែលអាចជួយដល់ការ លូតលាស់ របស់សក់ និងធ្វើឲ្យសក់ខូចប្រែមកជាមានសុខភាពល្អទ្បើងវិញបាន។

៣. ការពារសរសៃសក់ពីការយារយីរបស់ពន្លឺព្រះអាទិត្យ
ប្រេងល្ងក៏ជាទ្បេការពារធម្មជាតិមួយ សម្រាប់លាបនៅលើសរសៃសក់ ដើម្បីជួយការពារសក់ខូច ដោយសារពន្លឺ ព្រះអាទិត្យ។

៤. ជួយកម្ចាត់ចៃ
ដោយគ្រាន់តែម៉ាស្សាប្រេងល្ងនៅលើសរសៃសក់ រួចលាងចោលជាមួយសាប៊ូជាប្រចាំ អាចជួយកម្ចាត់ចៃនៅលើ ស្បែកក្បាលបាន យ៉ាងមាន ប្រសិទ្ធភាព។

៥. ជួយឲ្យសក់រលោង
តាមការសិក្សាបានបង្ហាញថា ប្រេងល្ងមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយធ្វើឲ្យសក់របស់អ្នក មានសភាពរលោង។

៦. បំបាត់បញ្ហាអង្គែ
ប្រសិនជាអ្នកកើតមានអង្គែ អ្នកអាចសាកល្បងយកប្រេងល្ងមកលាបនៅលើ ស្បែកក្បាល ដោយប្រើម្រាមដៃ ម៉ាស្សាថ្នមៗ ជារៀងរាល់យប់មុននឹងចូលគេង ប្រហែលជារយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ បញ្ហាអង្គែនឹងត្រូវបានបំបាត់។

៧. ជួយបំបាត់បញ្ហាស្បែកក្បាលស្ងួត
សូមកុំបារម្ភឲ្យសោះ ប្រសិនជាអ្នកកើតមានបញ្ហាស្បែកក្បាលស្ងួត ព្រោះប្រេងល្ងអាចជួយបំបាត់បញ្ហានេះបានដោយ គ្រាន់តែយក វាលាយជាមួយ នឹងទឹកក្រូចឆ្មាបន្តិច រួមយកមកលាបនៅលើ ស្បែកក្បាល ដោយប្រើម្រាមដៃម៉ាស្សា ជារាងរង្វង់ បន្ទាប់មកទុកវាមួយយប់ចោល ហើយចាំលាងសម្អាតចេញនៅពេលព្រឹកជាការស្រេច។

៨. ជួយធ្វើឲ្យសរសៃសក់មានពន្លឺ
សក់ស្ងួតជាមូលហេតុដ៏ចម្បង ដែលនាំឲ្យសរសៃសក់មានសភាពស្រអាប់ ហេតុដូចនេះ អ្នកគួរតែយកប្រេងល្ង មកលាបនៅលើសរសៃសក់ ដើម្បីជួយផ្តល់សំណើម និងធ្វើឲ្យសរសៃសក់ មានភាពភ្លឺរលោង។

៩. ជួយធ្វើឲ្យសរសៃសក់មានទម្ងន់
ដោយគ្រាន់តែយកប្រេងល្ង មកលាបនៅលើសរសៃសក់ រួចទុករយៈពេលមួយម៉ោង បន្ទាប់មកលាងជាមួយសាប៊ូចេញ អាចជួយធ្វើឲ្យ សរសៃសក់របស់អ្នកមានទម្ងន់បាន។

១០.ជួយធ្វើឲ្យសរសៃរស់រវើក
សារធាតុប្រូតេអ៊ីន និងវីតាមិនជាច្រើន ដែលមាននៅក្នុងប្រេងល្ង អាចជួយធ្វើឲ្យសរសៃសក់ខូច ប្រែមកជាមានភាព រស់រវើកវិញបាន។

១១. ជួយបំបាត់បញ្ហាសក់ជ្រុះ
ភាពតប់ប្រមល់ ឬការតានតឹងនៅក្នុងអារម្មណ៍ អាចបណ្ដាលឲ្យសក់របស់អ្នកជ្រុះបាន ក៏ប៉ុន្តែការយកប្រេងល្ង មកលាបនៅលើស្បែកក្បាល ហើយម៉ាស្សាដោយប្រើម្រាបដៃថ្នមៗ ជារៀងរាល់យប់ អាចជួយបំបាត់បញ្ហាជ្រុះសក់៕

oil ukk

Loading...

Leave a Reply

Your email address will not be published. Required fields are marked *