អធិការដ្ឋាននគរបាលខណ្ឌដូនពេញប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២០រយៈពេល០១ឆ្នាំសភាពការណ៍គ្រោះថ្នាក់សង្គមនៅខណ្ឌដូនពេញមនុស្សស្លាប់៧៥នាក់

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញរាជធានីភ្នំពេញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តប្រចាំ២០២១ ដើម្បីដាក់ចេញវិធានការណ៍មួយចំនួនទៀតពង្រឹងប្រសិទ្ធភាពកិច្ចអនុវត្តភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ក្នុងកិច្ចប្រជុំរបាយការណ៍អធិការដ្ឋាននគរបាលខណ្ឌដូនពេញឱ្យដឹងថា រយៈពេល០១ឆ្នាំគឺឆ្នាំ២០២០ សភាពការណ៍គ្រោះថ្នាក់សង្គម កើតឡើង១៧៥លើកបណ្តាលឱ្យមនុស្សស្លាប់៧៥នាក់។ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍កើតឡើង៨៥លើកគេមើលឃើញថាបណ្តាលឱ្យមនុស្សស្លាប់០៥នាក់ប៉ុណ្ណោះ និងគ្រោះថ្នាក់ផ្សេងៗកើតឡើងចំនួន៧៧លើកបណ្តាលឱ្យមនុស្សស្លាប់៧០នាក់។សភាពការណ៍គ្រោះថ្នាក់សង្គមនៅខណ្ឌដូនពេញសម្រាប់២០២០ បើប្រៀបធៀបឆ្នាំ២០១៩កើតឡើង៣១១លើកគឺឆ្នាំ២០២០សភាពការណ៍គ្រោះថ្នាក់សង្គមបានថយចុះ១៣៦លើកនិងថយអ្នកស្លាប់ នោះផងដែរ។

    កិច្ចប្រជុំរៀបចំធ្វើឡើងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាង ឯកឧត្តម  អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។ កិច្ចប្រជុំក៏បានប្រកាសតែងតាំងផ្ទេរភារកិច្ចលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខស្តីទី០១រូបជំនួសលោកនាយប៉ុស្តិ៍ចាស់ដែលមានជំងឺប្រចាំកាយ។

    ថ្លែងក្នុងកិច្ចប្រជុំ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានលើកឡើងនិងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរបស់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញបំពេញភារកិច្ចបានល្អនាំឱ្យសភាពការណ៍សន្តិសុខ ទូទៅនៅខណ្ឌដូនពេញរក្សាបាននូវសុខសុវត្ថិភាពល្អ។ជាពិសេសបានធ្វើឱ្យបទល្មើសទូទៅមានការថយចុះ។ រយៈកាលកន្លងមកជូនកាលនៅខណ្ឌដូនពេញមានកើតឡើងបទល្មើស៥ទៅ៦លើកក្នុង០១ថ្ងៃប៉ុន្តែកម្លាំងនគរបាលសហការជាមួយកម្លាំងពាក់ព័ន្ធបានចេញបង្រ្កាបមុខសញ្ញាជនល្មើសទាន់ពេលវេលា ហើយនេះជាមោទនភាព។

    លោកអភិបាលខណ្ឌដូនពេញរំលឹកឡើងវិញអំពីស្នាដៃដែលកម្លាំងនគរបាលខណ្ឌដូនពេញសម្រេចការងារជោគជ័យកន្លងមកក្នុងការចូលរួមទប់ស្កាត់ក្រុមប្រឆាំងដែលប៉ុនប៉ងចង់់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ជាពិសេសខណ្ឌដូនពេញជាចំណុចក្តៅនៅក្នុងតំណាក់កាលបោះឆ្នោតសកលនៅឆ្នាំ២០១៣ គឺសភាពការណ៍ក្រុមប្រឆាំងបានយកទីតាំងខណ្ឌដូនពេញធ្វើសកម្មភាពទាមទារតវ៉ាធ្វើបាតុកម្មដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ប៉ុន្តែនៅពេលនោះកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទបានទប់ស្កាត់ទាន់ពេលវេលា។លោកក៏បានជម្រុញឱ្យកម្លាំងនគរបាលខណ្ឌដូនពេញបន្តសហការជាមួយកងកម្លាំងពាក់ព័ន្ធនិងអាជ្ញាធរដែនដីដើម្បីអនុវត្តការងារការពារថែរក្សាសន្តិសុខនាំមកនូវសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។

    លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បាននាំយកប្រសាន៍និងទិសដៅការងារមួយចំនួនរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញពង្រឹងអនុវត្តវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់, គោរពច្បាប់និងបទបញ្ជាថ្នាកលើ ,រៀបចំដើម្បីតែងតាំងនគរបាលនារីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានមួយប៉ុស្តិ៍០១នាក់,គ្រប់គ្រងកម្លាំងឱ្យបានល្អ ក្រែងមានកម្លាំងខ្លះទៅប្រព្រឹត្តបទល្មើសខុសច្បាប់,ខិតខំប្រឹងប្រែងបំពេញភារកិច្ចនិងមានឥរិយាបថល្អជាមួយប្រជាពលរដ្ឋ,ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ២៤ម៉ោងរងចាំទទួលពាក្យបណ្តឹងនិងរងចាំជួយអន្តរាគមន៍ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋប្តឹងករណីបទល្មើសកើតឡើង,ត្រូវពង្រឹងសាមគ្គឺផ្ទៃក្នុងរឹងមាំ ,ថ្នាក់ក្រោម ត្រូវគោរពអនុវត្តបទបញ្ជាថ្នាកើលើនិងហាមយករឿងផ្ទៃក្នុងអង្គភាពទៅបង្ហោះចូលក្នុងបណ្តាញព័ត៌មានសង្គមដោយអន់ចិត្តរឿងអ្វីណានោះ,ក្នុងករណីមិនពេញចិត្តរឿងអ្វីមួយចំពោះការដឹកនាំប្រធានអង្គភាពត្រូវរាយការណ៍មកថ្នាក់លើដើម្បីដោះស្រាយ។

    សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញឱ្យដឹងថានៅឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌកើតឡើង៨៩លើកបង្រ្កាបបាន៨៤លើក ឃាត់ខ្លួនជនសង្ស័យ១០១នាក់ប្រៀបធៀបឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌកើតឡើង១០៧លើក នាំឱ្យបទល្មើសមានការថយចុះ១៨លើក។ដោយឡែកបទល្មើសគ្រឿងញៀនបានចេញប្រតិបត្តិការបង្រ្កាបបាន៥៤លើកឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១០៤នាក់និងដកហូតវត្ថុតាងគ្រឿងញៀន២៥៧កញ្ចប់តូច និង១៩កញ្ចប់ធំ៕

Loading...