អនិច្ចាម្ចាស់ថ្លៃ ២នាក់ម្តាយកូន ទៅធ្វើការឆ្លងដែន ពេលត្រលប់មកវិញគ្មានលុយ ត្រូវប្តីចិត្តតិរិច្ឆាន បណ្តេញចេញពីផ្ទះ

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារក្រីក្រមួយ ដែលពួកគាត់សុទ្ធតែ ជនចាស់ជរាទៅហើយ កំពុងរស់នៅយ៉ាងលំបាកវេទនា ដោយសារតែត្រូវ កូនប្រសារតិរិច្ឆាន ដេញចេញពីផ្ទះ ហើយបានមកសុំក្រោមផ្ទះគេស្នាក់នៅ ដែលមើលទៅ គួរអោយអាណិត ។ គ្រួសារនេះ មានម្តាយឈ្មោះ ស៊ីម សាំង អាយុ ៧៩ឆ្នាំ និងមានកូនស្រី ២នាក់ កូនទី១-ឈ្មោះ ស៊ឹម ស៊ីម អាយុ ៥៦ឆ្នាំ មានជម្ងឺដើរមិនរួច និងមានសតិមិនគ្រប់ កូនទី២-ឈ្មោះ ស៊ឹម ច្រិច អាយុ ៣៧ឆ្នាំ ប្តីឈ្មោះ ចាន់ ធូ អាយុអាយុ ៥០ឆ្នាំ ត្រូវជាកូនប្រសារ ដែលដេញកាប់ ប្រពន្ធ ម្តាយក្មេក អ៊ំស្រី និងកូនបង្កើត មិនអោយនៅលើផ្ទះនោះ បច្ចុប្បន្នពួកគាត់រស់នៅ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ស្ត្រីឈ្មោះ ស៊ឹម ច្រិច ដែលត្រូវជាប្រពន្ធ បុរសឃោរឃៅខាងលើ បានរៀបរាប់អោយដឹងថា គាត់បានរៀបការជាមួយ ប្តីគាត់នេះជាង ២០ឆ្នាំមកហើយ ក្រោយពីចាប់ដៃគ្នា ជាប្តីប្រពន្ធមក គាត់គ្មានមុខរបរអ្វី ក្រៅតែពីដើរបេះផ្កាស្នោ ត្រកួន តាមទន្លេយកមកលក់ ដើម្បីចិញ្ចឹមជីវិតនោះទេ។ បន្ទាប់ពី់់់ឪពុកបង្កើតរបស់គាត់ ស្លាប់ទៅគាត់បានយកម្តាយ និងអ៊ំស្រីបង្កើត ដែលពិកា មកនៅជាមួយ ដោយសារតែពួកព្រោះពួកគាត់ ចាស់ជរាមិនអាចរកស៊ី ធ្វើអ្វីកើតនិងគេ បើទោះជាគាត់ មានជីវភាពខ្វះខាតក៏ដោយ ស៊ីអត់ស៊ីឃ្លានទាំងអស់គ្នា គាត់មិនអាចចោលពួកគាត់បានឡើយ។
ដោយជីវភាពខ្វះខាត គាត់ក៏សម្រេចចិត្ត ទៅធ្វើការសំណង់នៅប្រទេសថៃ ជិត ១ឆ្នាំនេះ បានប្រាក់បន្តិចបន្តួច តែងតែផ្ញើមកអោយម្តាយ និងកូននៅឯ ស្រុកខ្មែរជាប្រចាំ។ ទើបតែនៅខែកញ្ញា កន្លងទៅនេះ ម្តាយរបស់គាត់ បានទូរស័ព្ទហៅអោយគាត់ ត្រឡប់មកផ្ទះវិញ ព្រោះគាត់ឈឺធ្ងន់ គាត់ក៏មកតែ គ្មានសល់ប្រាក់ទេ លុះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ប្តីរបស់គាត់បាន ទាស់ពាក្យសំដីគ្នាជាមួយគាត់ បន្តិចបន្តួចប៉ុណ្ណោះ ក៏ឈានដល់ការដេញកាប់ និងបណ្តេញពួកគាត់ ចេញទាំងអស់គ្នាតែម្តង។
ក្នុងចំណោម គ្រួសារក្រីក្ររបស់បងស្រី ដែលត្រូវបណ្តេញចេញ ពីផ្ទះខាងលើនេះ មានស្ត្រីម្នាក់ដែលត្រូវជាកូន មានឈ្មោះ ចាន់ ចំរើន អាយុ ២៣ឆ្នាំ នាងមានកូនប្រុសមួយ អាយុ ៦ខែ ដែលនាងទើបតែ មកពីប្រទេសម៉ាឡេស៊ី បានជិត ១ឆ្នាំផងដែរ នាងទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០១១ តាមរយះក្រុមហ៊ុន (អាយ អាយ អេស)។ នាង ចាន់ ចំរើន បានរៀបរាប់ អោយដឹងថា នាងនៅធ្វើការ ក្នុងប្រទេសម៉ាឡេស៊ី បាន ២ដង ទៅលើកទី១ ធ្វើការនៅទីនោះបាន ២ឆ្នាំ ពេលត្រឡប់មកវិញ បានប្រាក់ ៧០០ដុល្លា ទៅលើទី២ ក្រោយនេះធ្វើការនៅទីនោះបាន ៣ឆ្នាំ ពេលទៅដល់ដំបូង គឺគេចាត់អោយនាងទៅធ្វើការផ្ទះ រស់នៅក្នុងផ្ទះនោះវេទនា រកថ្លែងមិនត្រូវ។
នាង ចាន់ ចំរើន បាន បានបន្តថា បន្ទាប់ពីកូនម្ចាស់ផ្ទះ ធ្វើមកលើនាងគ្រប់បែបយ៉ាង ក្រោយមកគេក៏បានបង្ខំនាង អោយរៀបការជាមួយគេ ដោយអោយនាង ជាអ្នកចេញប្រាក់ការ ដែលនាងបានចេញប្រាក់ខ្លួនឯង ចាត់ចែងក្នុងពិធីការ អស់ប្រាក់ជិត ១០០ដុល្លា បន្ទាប់ពីនាងពពោះជិតគ្រប់ខែ ប្តីរបស់នាង មិនអោយនាងកើតនៅទីនោះទេ គេអោយនាងត្រឡប់ មកកើតនៅស្រុកខ្មែរ ដោយគេប្រាប់នាងថា គេនិងមករកនាងនៅស្រុកខ្មែរ ពេលក្រោយ ពេលនោះប្តីរបស់នាង បានអោយនាងមកតាម ច្រកប្រទេសថៃ សូម្បីតែលិខិតឆ្លងដែន ក៏គេមិនឲ្យនាងដែរ ពេលមកដល់ស្រុកខ្មែរ នាងសល់ប្រាក់តែ ៦ម៉ឹនរៀលគត់។
នាងបន្តថា ៖ពេលដល់ស្រុកខ្មែរ រយះពេល ១ខែដំបូង ប្តីនាងនិងនាង នៅទាក់ទងគ្នានៅឡើយ ក្រោយពីនាងសម្រាលកូនរួច លេខទូរស័ព្ទដែលនាង ធ្លាប់ទំនាក់ទំនងគ្នា តេលែងចូលរហូតមកដល់ពេលនេះ ទើបនាងដឹងថា គេបោកប្រាស់នាង ។ នាងថា នាងបានចុះ អេតាស៊ីវិល ជាមួយនិងប្តីរបស់នាង ក្រោយពេលរៀបការ បានមួយខែផងដែរ ប្តីនាងឈ្មោះ សូ ទូ អាយុ ៣០ឆ្នាំ មានទីលំនៅ ខេត្តគ័រលំពូ ស្រុកម៉ាកុតាក់ច្រាស។ នាងក៏សុំអោយក្រសូងពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវពីករណីនេះ អោយផង ឥឡូវនេះនាងប្រសូតបាន កូនប្រុសមួយដែលគេទើបតែមាន អាយុ ៦ខែប៉ុណ្ណោះ កូនប្រុសនាងនេះ នាងសុំប្រកាសថា បើបងប្អូនណាចង់បាន យកទៅចិញ្ចឹម នាងនិងអោយ ដោយមិនគិតប្រាក់កាសធ្វីឡើយ ព្រោះនាងគ្មានលទ្ធភាពចិញ្ចឹមគេទេ ព្រោះសព្វថ្ងៃនេះ នាងគ្មានមុខរបរ ពិតប្រាកដទេ មានតែដើរបេះផ្កាស្នោ និងត្រកួន នៅតាមបឹងយកមកលក់ ដោះស្រាយជីវភាព សម្រាប់មួយថ្ងៃរស់មួយថ្ងៃប៉ុណ្ណោះ៕

W@t-221012 W@t-221014 W@t-221010 W@t-221011

Loading...

Leave a Reply

Your email address will not be published. Required fields are marked *