អនុគណៈកម្មការ​ស្រាវជ្រាវ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ទៅ​ទទួល​សេវាកម្ម នៅ​ធនាគារ Sacombank Cambodia និង មិត្ត​ហ្វូ​ន ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩

ភ្នំពេញៈ អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ ១៩ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ នេះ បាន​ជូនដំណឹង នៅលើ​គេហ ទំព័រ​ហ្វេ​ស​ប៊ុ​កថាៈ អ្នក​ធ្លាប់បាន​ទៅ​ទទួល​សេវាកម្ម នៅ​ធនាគារ Sacombank Cambodia សាខា​នៅ​ទីតាំង ផ្ទះ​លេខ ២៧៤, វិថី​ព្រះសីហនុ​, សង្កាត់​វាលវង់​, ខណ្ឌ​៧​មករា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ ប្រសិនបើ​មាន​អា​ការៈមិន​ស្រួលខ្លួន ឬ​លេចចេញ​រោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺ ក ហៀរ​សំបោរ ហត់ ឬ​ពិបាក​ដកដង្ហើម សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ ១៩ ។ មូលហេតុ បុគ្គលិក​ផ្នែកអនាម័យ នៅ​ទីនោះ​មាន​វិជ្ជមាន កូ​វីដ​១៩​។​

​អនុគណៈកម្មការ​ស្រាវជ្រាវ ជំងឺ​កូ​វីដ​១៩ ក៏បាន​ប្រកាស​ផងដែរ​ថាៈ នៅ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន “Metfone” សាខា​ផ្លូវ​វេ​ង​ស្រេង​, សង្កាត់​ចោមចៅ​, ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​អ្នកបច្ចេកទេស នៅ​ទីនោះ វិជ្ជមាន​កូ​វីដ​១៩​។ អ្នកពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​១០ មីនា ដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ សូម​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩​។​

​ទីតាំង​សម្រាប់​ធ្វើតេស្ដ មាននៅ​វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​បឹងត្របែក​, មណ្ឌល​សុខភាព ចាក់អង្រែ​ក្រោម​, មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​, សាលាបឋមសិក្សា សុភមង្គល (​ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន​) និង​មន្ទីរពេទ្យបង្អែក នៅតាម​បណ្តា​ខេត្ត​នានា​៕

Loading...