អនុប្រធានច្រកទ្វារអន្តរជាតិចាំយាមម្នាក់ធ្វើអត្តឃាតយ៉ាងអាថ៌កំបាំង

ខេត្តកោះកុង៖ មន្ត្រីអនុប្រធានច្រកទ្វារអន្តរជាតិចាំយាមម្នាក់បានធ្វើអត្តឃាតយ៉ាងអាថ៌កំបាំង ដោយបាញ់សម្លាប់ខ្លួនឯង កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា សមត្ថកិច្ចជំនាញក្រោយពីនិត្យធ្វើកោលស្យវិច័យរួចមកបានសន្និដ្ឋានថា ករណីនេះជាទង្វើធ្វើអត្តឃាតដោយខ្លួនឯង ។ ជនរងគ្រោះឈ្មោះ ហ៊ិន គឹមហុង ភេទប្រុស អាយុជាង៤០ឆ្នាំ មានឋានន្ទរសក្ត័វរ:សេនីយ៍ត្រី និងមានតួនាទីជាអនុប្រធាន ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង ។

សមត្តកិច្ចសន្និដ្ឋានថា អាចជាករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពីព្រោះសពមន្ត្រីនគរបាលរូបនោះ មានកាន់កាំភ្លើងខ្លី១ដើមឱបនៅលើដើមទ្រូង និងមានស្លាកស្នាមរបួសចំសៀតផ្កាខាងស្តាំ ដោយគ្រាប់កាំភ្លើង មានឈាមហូរតាមមាត់ និងត្រចៀក ៕ ក្តាមស្រែ

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *