អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​៖​អង្គភាព​មួយ​បើ​គ្មាន​ផែនការ​ច្បាស់លាស់​នោះ​ទេ​ ប្រៀប​ដូច​នាវា​វង្វេងផ្លូវ​កណ្តាល​មហាសាគរ​

​ខេត្តបន្ទាយមានជ័យ​៖ ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ណុ​ប​ វី​ អនុប្រធាន​បណ្ឌិត្យ​ សភា​នគរ​ បាល​កម្ពុជា​បាន​លើក​ឡើង​ថា​ការ​រៀបចំ​ផែនការ​គឺ​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ការ​ដឹកនាំ​ នៅ​ក្នុង​អង្គភាព​មួយ​។​បើ​គ្មាន​កា​រៀបចំ​ផែនការ​ច្បាស់លាស់​ទេ​នោះ​គឺ​យើង​មិន​អាច​ដឹកនាំ​អង្គភាព​បាន​ជោគជ័យ​ តាម​គោល​ ដៅ​ដែល​ចង់បាន​នោះ​ឡើយ​។​

​ផែនការ​ប្រៀប​ដូច​ ជា​ត្រីវិស័យ​ឬ​ ក៏​ផែនទី​ស​ ម្រា​ប់​ បង្ហាញផ្លូវ​ដើម្បី​ឲ្យ​អ្នកដឹកនាំ​ដើរទៅ​រក​គោលដៅ​អនុវត្ត​ប្រតិបត្តិ​ការងារ​ជោគជ័យ​។​ឯកឧត្តម​ឧត្តម​ សេនីយ៍​ បាន​លើក​ឡើង​ទៀត​ថា​គ្រឹះស្ថាន​អប់រំ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បច្ចុប្បន្ន​នេះ​កំពុងធ្វើការ​កំណែទំរង់​ទៅ​លើ​វិស័យ​អប់រំ​ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ជាតិ​ដើម្បី​ឱ្យ​មាន​ សមត្ថភាព​ធានា​ឱ្យ​បាន​នូវ​គុណភាព​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ ឆ្លើយ​តប​តាម​តំរូវការ​ចាំបាច់​នៃ​ការ​វិវត្តន៍​ រីក​ចម្រើន​របស់​ប្រទេស​ជាតិ​។​គ្រា​ដែល​ប្រទេស​កម្ពុជា​គ្រោង​និង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥​ខាង​មុខ​នេះ​។​

​ឯកឧត្តម​ក៏​បាន​លើក​ឡើង​ទៀត​ថា​៖​ចក្ខុវិស័យ​ដើម្បី​បង្កើន​គុណភាព​អប់រំ​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ជាតិ​បណ្ឌិត្យសភា​ក៏​កំពុង​តែ​កំណែទំរង់​សមត្ថភាព​សាស្ត្រាចារ្យ​កំណែទំរង់​បទបញ្ជាផ្ទៃក្នុង​កែប្រែ​អភិវឌ្ឍន៍​ស្រាវជ្រាវ​កម្មវិធី​សិក្សា​ទៅ​តាម​សភាព​ការ​វិវត្តន៍​នៃ​ប្រទេស​ជាតិ​និង​ពិភពលោក​និង​ជម្រុញ​ពង្រីក​គ្រប់មុខ​ជំនាញ​និង​គ្រប់​កំរិត​និង​ការ​រិ​ត​បណ្តឹង​វិន័យសិក្ខា​ម​ជាដើម​នោះ​។​ពិធី​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ ជ័យ​ បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​ ៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ក្នុង​នោះ​ មានការ​អញ្ជើញ​ ចូលរួម​ពី​ លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ ខេត្ត​ លោកស្នងការ​រង​ និង​ មន្ត្រី​នគរបាល​ចំណុះ​ ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​សរុប​១១៧​នាក់​បាន​ចូលរួម​ផង​ដែរ​។​

​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​គូសបញ្ជាក់​ទៀត​ថា​៖​បណ្ឌិតសភា​នគរបាល​កម្ពុជា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្ររ​នា​ឱកាស​នេះ​ គឺ​ដើម្បី​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ បាន​យល់​ ជ្រាប​អំពី​ខ្លឹមសារ​របស់​បណ្ឌិត្យសភា​នគរបាល​ដែល​បាន​និង​ដំណើរការ​កំណត់​ទិស​ដៅ​សម្រាប់​ ការងារ​របស់​ខ្លួន​អនុវត្ត​រយៈពេល​៥​ឆ្នាំ​បន្ត​ទៀត​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ជាតិ​ជូន​ដល់​គ្រប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ដើម្បី​យល់​ជ្រាប​អនុវត្ត​តាម​ផែនការ​និង​ទិស​ដៅ​ដាក់​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​ឱ្យ​សម្រេច​ទទួល​បាន​ជោគជ័យ​៕​

20150205_145104
20150205_150415

​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *