អនុវត្ត​សាលដីកា​ប្រគល់​ដីឲ្យ​ ស៊ីវ​ គង់​ទ្រីវ​ នៅសីហនុ ឃាត់ខ្លួនរាស្ត្រខ្មែរ៤នាក់

ខេត្តព្រះសីហនុ​៖​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ឃាត់​ខ្លួន​ពលរដ្ឋ​៤នាក់​ ដោយ​ចោទប្រកាន់​ថា​ ប្រេី​ហិង្សា​ និង​ រារាំង​សមត្ថកិច្ច​ពេល​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ ប្រគល់​ដី​ទំនាស់​ជូន​ឧកញ៉ា​ ស៊ីវ​ គង់​ទ្រីវ​ កាលពីថ្ងៃទី​២៤​ ខែ​មករា​ ឆ្នាំ២០១៩ បន្ទាប់​ពី​ពលរដ្ឋ​រារាំង​ ដោយ​ដុត​កង់​ឡាន​ គប់​ដប​សាំង​ និង​ ដុំ​ថ្ម​លេី​សមត្ថកិច្ច​ នៅ​ចំណុច​ដី​ទំនាស់​ក្រោយ​វត្ត​អូរត្រេះ​ ឃុំ​បិត​ត្រាំង​​ ស្រុក​ព្រៃ​នប់​ ។

លោក​ផៃ ប៊ុនវណ្ណៈ​ អភិបាលរងខេត្តព្រះសីហនុ​ ថ្លែងថា មានពលរដ្ឋចំនួន៤រូបត្រូវបានអាជ្ញាធរឃាត់ខ្លួន​បណ្តោះអាសន្នបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមហេតុផលថាបានប្រើអំពើហិង្សារារាំងការបំពេញភារកិច្ចរបស់សមត្ថកិច្ច។ អា​ជ្ញាធរមិនមានគម្រោងថានឹងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវតុលាការនោះទេ ក្នុងករណីមិនមានពិរុទ្ធភាពធ្ងន់ធ្ងរ ដោយគ្រាន់តែឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរនិងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។

ការចុះអនុវត្ត​សាលដីកា​នេះ មានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងមានសមត្ថកិច្ច ជាមួយប្រជាពលរដ្ឋ ដែលអះអាងថាជាអ្នកកាន់កាប់ដីធ្លីនៅតំបន់នោះដែរ ។ ប៉ុន្តែបានចាញ់ក្តីតាមផ្លូវតុលាការគ្រប់ថ្នាក់ ដោយប្រជាពលរដ្ឋបានដុតកង់ឡាន គប់ដបសាំងនិងគប់ដុំថ្មតតាំងជាមួយសមត្ថកិច្ចផងដែរ។ អាជ្ញាធរមានសមត្ថកិច្ចបានចូលទៅគ្រប់គ្រងទាំងស្រុងលើដីដែលចុះអនុវត្តនេះហើយ ៕

Loading...