អនុសេនីយ៍ទោ ខែ​ក យ៉េ​ង នាយរង​ផ្នែក​ស្ថិតិ​ប្រជាពលរដ្ឋ នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បាវិត ចេញ​ពីប្រជុំ​ស្រាប់តែ​ហូរឈាម​តាមគូទ ដួលសន្លប់មុខ​អគារ

ខេត្តស្វាយរៀង ៖ កាលពី​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោក​អនុសេនីយ៍ទោ ខែ​ក យ៉េ​ង នាយរង​ផ្នែក​ស្ថិតិ​ប្រជាពលរដ្ឋ នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បាវិត មាន​ជម្ងឺ​ធ្ងន់ធ្ងរ ខណៈដែល​កំពុង​ដើរ​ចេញពី​សាលប្រជុំ​ចុះមក​ដល់​ដី ស្រាប់តែ​ហូរឈាម​តាម​បាត​ក្រហមច្រាល ភ្លាមៗនោះ ធ្វើ​ឲ្យ​ផ្អើល​ពេញ​ស្នងការ នៅខាងមុខ​អាគារ​ប្រជុំ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ។ បន្ទាប់មក មន្ត្រី​នគ​បាល​ខេត្ត​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។

ជនរងគ្រោះ​ត្រូវ​លោក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត កោះហៅ​ឲ្យ​មក​ប្រជុំ​ដាក់​ផែនការ​ការងារ​ឆ្នាំ២០១៨ នៅ​ស្នងការ​នគ​បាល​ខេត្ត លុះ​ប្រជុំ​ជិត​ចប់​ជនរងគ្រោះ​និយាយប្រាប់​លោក​អធិការនគរបាល​ក្រុង​បាវិត​ថា មិន​ស្រួលខ្លួន គឺ​ចុកពោះស្ទិញៗ ក៏​សុំ​ចេញ​មុន ខណៈ​ចុះ​ដល់​ខាងមុខ​អគារ​ស្រាប់តែ​ហូរឈាម​តាម​បាត (គូទ) ដួលសន្លប់​តែម្តង ។

លោក​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​ខេត្ត បាន​មានប្រសាសន៍​ឲ្យ​ដឹងថា លោក​អនុសេនីយ៍ទោ ខែ​ក យ៉េ​ង អាយុ ៤៥ឆ្នាំ មាន​ជម្ងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ និង​រឹសដូងបាត​ធ្ងន់ធ្ងរ សង្ស័យ​ធ្លាយ​ក្រពះ ឬ​ឬ​ស​ដូងទុំ​បែកធ្លាយ មិន​អាចជួយ​សង្គ្រោះបាន ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដើម្បី​សង្គ្រោះ​បន្ត នៅ​ព្រឹក​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ៕

 

Loading...