អបអរសាទរ​ក្រុង​បាត់ដំបង​ជាប់​ចំណាត់ថ្នាក់​ជាទី​ក្រុង​ស្អាត​

​ ​ខេត្តបាត់ដំបងៈ អាជ្ញាធរ​ខេត្តបាត់ដំបង​បាន​រៀបចំ​ពី​ធី​អបអរសាទ​យ៉ាង​អឹ​ក​ធឹ​ក​ដែល​មាន​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​សិស្សានុសិស្ស​លោ​គ្រូ​អ្នកគ្រូ​និង​ប្រជាពលរដ្ឋ​រាប់​រាយ​នាក់​បាន​ចូលរួម​ យ៉ាង​សប្បាយ​រីករាយ​គ្រា​ដែល​ក្រុង​បាត់ដំបង​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​ដាក់​ពិន្ទុ​ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​ទីក្រុង​ស្អាត​ប្រ​ឆ្នាំ​២០១៥​ទទួល​ បាន​ផ្កាកូលាប​បី​ទង​ក្នុង​ចំណោម​ទីក្រុង​និង​ខណ្ឌ​សរុប​ទាំង​៣៥​ទូ​ទាំង​ប្រទេស​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ទីក្រុង​ស្អាត​។

​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ចូលរួម​ពី​ ឯកឧត្តម​ ច័ន្ទ​ សុផល​ អភិបាលខេត្ត​បាត់ដំបង​ និង​វត្តមាន​ លោក​ សៀង​ឯម​ វូ​ន​ស្ហ៊ី​ អភិបាល​ ក្រុង​បាត់ដំបង​ផង​ដែរ​។​

​លោក​ សៀង​ឯម​ វូ​ន​ស្ហ៊ី​ អភិបាលក្រុង​បាត់​ដប​ង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ក្រុង​បាត់ដំបង​ បាន​ទទួល​ជ័យ​លា​ភី​នូវ​ទីក្រុង​ស្អាត​ចំណាត់ថ្នាក់​លេខ​១​ចំនួន​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​២០១៤​ និង​២០១៥​។​នៅ​ឆ្នាំ​២០១៥​នេះ​ក្រុង​បាត់ដំបង​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ ស្អាត​ដាក់​នូវ​ពិន្ទុ​៦៦​ទទួល​ចំណាត់ថ្នាក់​លេខ​១​នាំមុខ​ក្រុង​សៀមរាប​ទទួល​បាន​ពិន្ទុ​៦០​ជាប់​ចំ​ ណាត់​លេខ​២​ ចំណាត់ថ្នាក់​លេខ​៣​ខណ្ឌដូនពេញ​ លេខ​៤​ក្រុងកែប​និង​លេខ​៥​ក្រុង​កំពត​ ហើយ​ក្រុង​ទាំង​៤​នេះ​ក៏​ត្រូវ​បាន​ទទួល​ផ្កាកូលាប​៣​ទង​នោះ​ផង​ដែរ​។​

​លោក​អភិបាលក្រុង​បាត់ដំបង​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ការ​វាយតម្លៃ​ចំណាត់ថ្នាក់​ទី​ ក្រុង​ស្អាត​គឺ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​គេ​ពិនិត្យ​ទៅ​លើ​ការ​ដាក់​ចេញ​នូវ​គោល​ ការណ៍​សុច្ច​ណ​ករ​គោល​ទាំង​៧​និង​សុច្ច​ណ​ករ​គោល​លំអិត​ទាំង​៣៣​និង​បូក​រួម​អនុវត្ត​តាម​គោលការណ៍​ចំនួន​៤​ធំៗ​ទី​១,​ការ​លើកកំពស់​និង​គ្រប់គ្រង​សំណល់​រឹង​និង​សំណល់​រាវ​ទី​២,​ពាក់​ ព័ន្ធ​និង​ផ្នែក​ផ្តល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ទី​៣,​ការ​លើកកំពស់​ផ្នែក​វិស័យ​ទេសចរណ៍​និង​ទី​៤,​ ការ​ចូលរួម​គ្រប់​ពហុ​វិស័យ​ទាំង​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​អនុ​ វត្ត​ការងារ​ទៅ​តាម​អនុសាសន៍​គោលនយោបាយ​ចតុកោណ​របស់​រាជរ​ដ្ឋា​ភ​បិ​បាល​កម្ពុជា​ ទើប​ក្រុង​បាត់ដំបង​ទទួល​បាន​ជោគជ័យ​។​

​លោក​សៀង​ឯម​ វូ​ន​ស្ហ៊ី​ អភិបាលក្រុង​បាត់​ដប​ង​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ក្រុង​បាត់​ ដំបង​ទិស​ដៅ​ខាង​មុខ​សម្រាប់​ការ​ប្រកួតប្រជែង​ទីក្រុង​ស្អាត​គឺ​អាជ្ញាធរ​ក្រុង​និង​អាជ្ញាធរ​ខេត្ត​និង​ត្រូវ​មាន​កិច្ច​ការងារ​បន្ត​ខិតខំ​ប្រឹងប្រែង​ទៅ​លើ​២​បញ្ហា​ទៀត​ទី​១​ត្រូវ​ប្រឹងប្រែង​ចូលរួម​ប្រ​ ឡង​នូវ​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ជាមួយ​និង​ជា​សមាជិក​អាស៊ាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ នៅ​ចុងឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ និង​ខិតខំ​អភិវឌ្ឍ​ហេ​ដ្ឋា​រ​ ច​នា​សម្ព័ន្ធ​រូប​វ័​ន្ម​ក្រុង​និង​អនុវត្ត​ទៅ​តាម​ផែនការ​៣​ឆ្នាំ​និង​៥​ឆ្នាំ​រំកិល​និង​ជា​ពិសេស​រៀបចំ​ទីក្រុង​ឱ្យ​មាន​សោភ័ណ​ភាពល្អ​និង​សេវា​ល្អ​បំរើ​លើ​វិស័យ​ទេសចរណ៍​និង​ជា​ពិសេស​បង្កើន​ខិតខំ​ឱ្យ​ប​ង្កើ​តោ្យ​មាន​សង្កាត់​គំរូ​មួយ​ដើម្បី​អនុវត្ត​គោលការណ៍​ទីក្រុង​ស្អាត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​៕​ វិច្ឆិកា​

IMG_1017
IMG_1022

Loading...

Leave a Reply

Your email address will not be published. Required fields are marked *