អបអរសាទរ ជាមួយកីឡាការិនីវាយកូនបាល់កម្ពុជា កាអង់ដ្រេអា ដារាវី បានឆ្លងផុតវគ្គ៨នាក់

កូឡាឡាំពួរ៖ តាមរយៈគេហទំព័រ ផ្លូវការ របស់គណៈកម្មាធិការជាតិកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧នេះ កីឡាការិនី វាយកូនបាល់កម្ពុជា បានយកឈ្នះ គូប្រកួតរបស់ខ្លួន ក្នុងវគ្គ៨នាក់ ក្នុងលទ្ធផផល (២-០ ( ៦-០, ៦-៣ ) ។ ជាងនេះទៅទៀត page Facebook ផ្លូវការរបស់ សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា (Tennis Cambodia) ក៏បានសរសេរបញ្ជាក់ថា កីឡាការិនីវាយកូនបាល់កម្ពុជា កូនកាត់បារាំង ឈ្មោះកាអង់ដ្រេអា ដារ៉ាវី (Ka Andrea Daravy) បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ ២-០ ( ៦-០, ៦-៣ )នៅវគ្គ៨នាក់ចុងក្រោយ លើវិញ្ញាសាវាយឯកត្តជននារី បន្តឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃព្រហស្បត្តិ៍ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបន្តទៀត ។ ជ័យជម្នះនេះ កីឡាការិនី Ka Andrea Daravy កូនកាត់បារាំងរូបនេះធ្វើគេបានកក់មេដាយសំរឹទ្ធិរួចជាស្រេច ៕

Loading...