អភិបាលក្រុង​បាវិត សារភាពថា ពិបាក​គ្រប់គ្រង​ណាស់ ស្លាក​យីហោប៉ាន់​ណូ ជា​អក្សរ​ចិន​!

ស្វាយរៀង​៖ នាពេល​បច្ចុប្បន្ន ដី និង​សំណង់​អាគារ​នានា កំពុងមាន​តម្លៃ​ហក់​ឡើង​ខ្ពស់ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ជាប់​ព្រំដែន​វៀតណាម ជាពិសេស​នៅ​ទីប្រជុំជន​សង្កាត់​បាវិត​។ ជនបរទេស មក​ស្នាក់នៅ​ច្រើន​នៅ​ក្រុង​បាវិត ជាពិសេស​ជនជាតិ​ចិន បានមក​ទិញ​ដី សាងសង់​អាគារ​ខ្ពស់ៗ​ជា​ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ក្លិប​កំសាន្ត ផ្សារ​ទំនើប និង​តូប​លក់ដូរ​។​ល​។​

ស្លាក​យីហោ ជា​អក្សរ​ចិន ក៏ត្រូវ​បាន​លើក​ដំឡើង​ព្រោងព្រាត តាមផ្លូវ​តូចធំ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​មហាជន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចាប់ពី​ទី​រួម​ខេត្តស្វាយរៀង ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ក្នុង​សង្កាត់​បាវិត ក្រុង​បាវិត​។​

អ្វីដែល​មហាជន​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​នោះ គឺ​ស្លាក​យីហោ ប៉ាន់​ណូ​កាត់​ផ្លូវ ជា​អក្សរ​ខ្មែរ សរសេរថា “​ទីក្រុង​ហេង​ហេង​” ដោយមាន​អក្សរ​ចិន​ធំៗ​ជាច្រើន​។ ក្នុងនោះ ក៏មាន​ស្លា​កថា “​គម្រោង​អភិវឌ្ឍន៍​ក្រុង​បាវិត​ថ្មី​” និង​ស្លាក​យីហោ “​បច្ចេកវិទ្យា​ពី​ហ្វួ​ជៀន ប្រទេស​ចិន​” ជាដើម​។​

អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ផ្សារ​ចិន គឺ​លក់ដូរ យកលុយ​ចិន​។ សមត្ថកិច្ច​ម្នាក់ បាន​សើចចំអក​ថា និយាយ​អី​ផ្សារ​ចិន ចាយលុយ​ចិន តាមពិត​ក្រុង​បាវិត គឺ​គេ​ចាយលុយ​ដុង​វៀតណាម ចាយលុយ​ដុល្លារ​។ រីឯ​លុយ​ខ្មែរ គេ​ចាយ​តិចតួច​ទេ ដោយ​ទំនិញ​ភាគច្រើន នាំចូល​មកពី​ប្រទេស​វៀតណាម ហើយ​វៀតណាម ចូល​មកលេង​កាស៊ីណូ ច្រើន​គេ​ចាយលុយ​ដុង ហើយ​ផ្សារ​ចិន គឺ​គេ​ចាយលុយ​ចិន​ហើយ ពីព្រោះ​ផ្សារ​ចិន គឺ​មានតែ​ជនជាតិ​ចិន​ទេ ចូល​ទិញ​ទំនិញ​របស់របរ​បន្លែ​ត្រី​សាច់​ផ្លែឈើ និង​អាហារ​ដ្ឋា​ន​។​ល​។​

ចំពោះ​បញ្ហារ​ជនជាតិ លើក​ស្លាក​យីហោ​ជា​អក្ស​ចិន​នេះ ត្រូវបាន​មហាជន លើកឡើងថា មិន​ថា​នៅ​បាវិត ឬ​នៅទីណា​នោះទេ ក្នុងប្រទេស​កម្ពុជា តែងតែមាន​អ្នកគ្រប់គ្រង និង​មានច្បាប់ ទោះបីជា​ជនបរទេស​នោះ មកពីណា​ក៏ដោយ ក៏ត្រូវ​គោរព​ច្បាប់​នៅ​ស្រុក​ខ្មែរ​។ ចុះ​ហេតុអ្វី នៅ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក សេង សីលា ដែលជា​អភិបាលក្រុង​បាវិត​ទាំងមូល បណ្តែតបណ្តោយ​ឲ្យ​មាន​ក្រុមហ៊ុន​ចិន លើក​ស្លាក​យីហោ ដោយ​អក្សរ​ចិន​ទាំងអស់​ចឹ​ង​? ឬមួយ​ក្រុង​បាវិត​នេះ ក្លាយជា​ទឹកដី​របស់​ប្រទេស​ចិន​ហើយ ក្រោម​ស្នាដៃ​របស់លោក សេង សីលា ដែល​តាំងពី​ឡើង​គ្រប់គ្រង នៅ​ក្រុង​បាវិត​មក មិនដែល​ឃើញ​ក្រុង​បាវិត​ស្អាត មាន​របៀបរៀបរយ ឬ​ធ្វើការ​អភិវឌ្ឍន៍​ឲ្យ​ជា​ដុំកំភួន​អី​នោះ តើ​មន្ត្រី​ដួច​ជា​លោក​សេង សីលា គួរតែ​ទុក​បន្ត​ឲ្យ​គ្រប់គ្រង​នៅ​បាវិត​ទៀត​ឬ​?

ទាក់ទិន​ករណី​ចិន​លើក​ស្លាក​យីហោ ជា​អក្សរ​ចិន​ព្រោងព្រាត​នេះ ត្រូវបាន​លោក សេង សិលា អភិបាល​នៃ​អភិបាលក្រុង​បាវិត បាន​ឲ្យ​ដឹង នា​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១១ និង ១០​នាទី​ព្រឹក​ថា នេះ​គឺជា​កា​អភិវឌ្ឍន៍​នៃ​ក្រុង​បាវិត​។ ផ្នែក​រដ្ឋបាល​ក្រុង បានធ្វើការ​អភិវឌ្ឍន៍​ជា​ជំ​ហ៊ានៗ តាមរយៈ​ប្រាក់កម្ចី ADB ពង្រីក​ផ្លូវ ប្រវែង ១,៥០០​ម៉ែត្រ ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ​១៥៩ ដល់​បង្គោល​លេខ​១៦៥ ដាក់​ប្រព​ន្ធ័​លូ​តាម​បណ្តោយ​ផ្លូវ និង​ដាក់​បង្គោល​ភ្លើង​កណ្តាល​ទ្រូងផ្លូវ​លម្អ​ក្រុង​។​

លោក សេង សិលា បន្តទៀតថា ចំពោះ​ស្លាក​យីហោ​លើក​ថា “​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បាវិត​ថ្មី​” គឺជា​គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ឯកជន​វិនិយោគ​អចលនទ្រព្យ​។ រីឯ​ទីក្រុង​ហេង​ហេង គឺជា​គម្រោង​របស់លោក​ឧកញ៉ា លឹម​ហួ វិនិយោគ​លើ​ផ្ទៃដី​ប្រមាណ​ជិត ១០​ហិកតា សាងសង់​អាគារ សណ្ឋាគារ កាស៊ីណូ ផ្សារ​ទំនើប ហើយ​ភាគច្រើន​សាងសង់​ជួល​ឲ្យ​ចិន (​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ចិន​)​។ បើ​គ្មាន​ចិន​ចូលមក​វិនិយោគ ឬ​ជួល និង​ទិញ​ទេ ក៏​មិនអាច​ដំណើរការ​បានដែរ​។​

ដី និង​អចលនទ្រព្យ មានតម្លៃ​ហក់​ឡើង​ខ្ពស់ គឺ​ដោយសារ​មាន​ចិន​មក​ប្រមូល​ទិញ ហើយ​ចិន​ទិញ​តែ​ក្នុង​ទីប្រជុំជន​ក្នុង​សង្កាត់​បាវិត ជាពិសេស​ជិត​កាស៊ីណូ ក្បែរ​ព្រំដែន​។ នៅ​បរិវេណ​កាស៊ីណូ​ម៉ុក​ប៉ាយ តម្លៃ​ចាប់ពី ១​លាន​ដុល្លារ ទៅ ៣​លាន​ដុល្លារ ក្នុង​ដី​មួយ​ហិកតា​។ ដី​ជាប់​កាស៊ីណូ ឡឺ​ម៉ា​កាវ ៤​លាន​ដុល្លារ ក្នុង​មួយ​ហិកតា​។ ពោលគឺ​ដី​ហក់​ឡើង​ខ្ពស់​មានតម្លៃ ពេល​ចិន​ទិញ​។​

លោក សេង សិលា បានបញ្ជាក់​ទៀតថា ជនជាតិ​ចិន ចូលមក​រស់នៅ​ស្រុក​ខ្មែរ​ច្រើន ដោយ​រដ្ឋាភិបាល​ចិន បើកចំហរ​ឲ្យ​ប្រជាជន​ចិន មករក​ស៊ី ពេល​ប្រជាជន​ចិន ចង់​មក​ស្រុក​ខ្មែរ រដ្ឋាភិបាល​ចិន​សួរថា មករក​ស៊ី​អី​? ហើយ​បើ​រកស៊ី​ខាត រដ្ឋាភិបាល​ចិន​ចេញថ្លៃ​ខាត​ឲ្យ គឺ​រដ្ឋាភិបាល​ចិន មាន​ប្រាក់​កម្ចីអនុគ្រោះ​ឲ្យ​ខ្ចី​លើក​ទី​១​។ បើ​បរាជ័យ​មិន​យក​សំណង និង​អាច​ឲ្យ​ប្រាក់កម្ចី​ជា​លើក​ទី​២ តាម​មុខរបរ​។​

ពាក់ព័ន្ធ​ការធ្វើជំរឿន​ជនបរទេស ឬ​ជន​ជាតិចិន ថា​តើ​មាន​ប៉ុន្មាន​នាក់ កំពុងស្នាក់នៅ​ក្នុង​ក្រុង​បាវិត នាពេល​សព្វថ្ងៃ​? ត្រូវបាន​លោក សេង សិលា អភិបាលក្រុង​បាវិត មានប្រសាសន៍ថា ពិបាក​គ្រប់គ្រង​ណាស់ ជនបរទេស​។ បើ​ជនជាតិ​វៀតណាម ភាគច្រើន​គេ​ចូល​មកលេង​ក្នុង​កាស៊ីណូ មក​ព្រឹកល្ងាច​ត្រឡប់​ទៅវិញ​។ រីឯ​ជនជាតិ​ចិន មាន​ទាំង​ភ្ញៀវទេសចរ ស្នាក់​នៅតាម​កាស៊ីណូ និង​មាន​ទាំង​អ្នកធ្វើការ​តាម​រោងចក្រ​សហគ្រាស និង​មាន​ទាំង​អ្នកស្នាក់នៅ ប្រកបមុខរបរ​លក់​ដូរ​។ ដូច្នេះ​ពិបាក​ក្នុង​ការធ្វើ​រដ្ឋបាល​។ តែ​យ៉ាងណាក៏ដោយ បើតាម​របាយការណ៍រ​បស់​ប៉ូលិស គឺ​នៅ​ក្រុង​បាវិត សព្វថ្ងៃ មាន​ជនជាតិ​ចិន ស្នាក់នៅ​ប្រមាណ​ជា​ជិត ២​ម៉ឺន​នាក់​។​

ចំពោះ​ការដាក់​ស្លាក​យីហោ ជា​អក្សរ​ចិន លោក​អភិបាលក្រុង​បាវិត សេងសិលា មិនអាច​បកស្រាយ​បានទេ​។ ដោយ​លោក​អះអាងថា មាន​សរសេ​ជា​អក្សរ​ខ្មែរ​ពីលើហើយក៏​អត់​មាន​សរសេរ​ជា​អក្សរ​ខ្មែរ ភាគច្រើន គឺ​នៅ​ផ្លូវ​ក្នុង​។ លោក សេង សិលាបាន​បង្វែ​សំណួរ លើ​ការគ្រប់គ្រង​ស្លាក​យីហោ ដែល​សរសេរ​ជា​អក្សរ​ចិនឲ្យ​សួរ​ទៅខាង​ខេត្តស្វាយរៀង ជាពិសេស​មន្ទីរ​ពាក់ព័ន្ធ​៕

Loading...