អភិបាលខណ្ឌ​ចំការមន ទទួល​អំណោយ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ពី​ម្ចាស់​អាជីវកម្ម ស្រី​លីន​សម្រស់​ធម្មជាតិ

ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​អញ្ជើញ​ទទួល​អំណោយ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ពី​លោកស្រី នួន ច័ន្ទ​ដាលីន ម្ចាស់​អាជីវកម្ម ស្រី​លីន​សម្រស់​ធម្មជាតិ ជូន​មក​រដ្ឋបាល​ខណ្ឌ សម្រាប់​ប្រើប្រាស់​នូវ​សកម្មភាព​នានា ក្នុងដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​មន្ត្រីរដ្ឋបាល​ខណ្ឌ​ឱ្យដឹងថា​៖​អំណោយ​ដែល​រដ្ឋបាល​ខណ្ឌ ទទួលបាន​រួមមាន​៖​ទឹកបរិសុទ្ធ ៥០​កេស​មី ៦០​កេស​ត្រីខ ២៤០​កំប៉ុង​កាហ្វេ​ទឹកដោះគោ ៣០០​កំប៉ុង នំ​ដំឡូង ១៤០​កំប៉ុង​
​សាប៊ូ​អូ​លីវ ១០​ដុំ​. ខូ​ឡា​ជែ​ន​វីតាមីន​ស៊ី ១០​ប្រអប់​កាហ្វេ​ឃូ​ស៊ី​ហ្វា​បឺ ០៣​ប្រអប់​និង​ថវិកា​មួយចំនួន​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ​បាន​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ម្ចាស់​អាជីវកម្ម ស្រី​លីន​សម្រស់​ធម្មជាតិ ជូន​មក​រដ្ឋបាល​ខណ្ឌ សម្រាប់​ប្រើប្រាស់​៕​

Loading...