អភិបាលខណ្ឌ​ដូនពេញ ជួប​សួរសុខទុក្ខ និង​នាំយក​ថវិកា​ឧបត្ថម្ភ របស់លោក ឃួ​ង ស្រេង ចែកជូន​កម្លាំង​ប្រជា​ការពារ

ភ្នំពេញ​៖ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ និង​លោកស្រី នៅ​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជួប សំណេះសំណាល សួរសុខទុក្ខ កម្លាំង​ប្រជា​ការពារ ដែល​ប្រចាំការ ក្នុង​យុទ្ធនាការ ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បាន នាំយក​ថវិកា ឧបត្ថម្ភ​របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ចែកជូន​កម្លាំង​ប្រជា​ការពារ សរុប​ចំនួន ៨៣ នាក់​។ មិនតែប៉ុណ្ណោះ លោក សុខ ពេញ​វុ​ធ ក៏បាន​ណែនាំ​ដល់ ប្រជា​ការពារ​ទាំងអស់ ឲ្យ​ពង្រឹង​បន្ថែម ការអនុវត្ត​ការងារ ក្នុង​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ ដ៏​កាច​សាហាវ កូ​វីដ​–១៩​នេះ ។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​អភិបាល ក៏បាន​មានប្រសាសន៍​ណែនាំ ដល់​កងកម្លាំង ទាំងអស់ បន្ត​យកចិត្ត ទុកដាក់ គ្រប់គ្រង​ការចេញចូល​របស់ ប្រជាពលរដ្ឋ ក្នុង​តំបន់ លឿងទុំ ដែល​មាននៅ​សង្កាត់ ផ្សារ​ចាស់ សង្កាត់​ផ្សារកណ្តាល​ទី​១ និង​សង្កាត់​ផ្សារ កណ្ដាល​ទី​២ ព្រមទាំង​ការអនុវត្ត វិធានការ “៣​កុំ ៣​ការពារ​” ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងពេល បំពេញ ភារកិច្ច​ការងារ​រប​ស់​ខ្លួន ។​

​ក្នុងនោះ លោក​អភិបាល ក៏បាន​ឧបត្ថម្ភ​ថវិកា ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ សរុប​ចំនួន ៨៣​នាក់ ក្នុង​ម្នាក់ ទទួលបាន​ថវិកា ចំនួន ២៨០.០០០ រៀល និង​ឧបត្ថម្ភ​ដល់​កម្លាំង នគរបាល ចំនួន ២០០.០០០ រៀល សរុប​រួម​ចំនួន ២៣.៥៩០.០០០ រៀល និងប្រេងម៉ាស៊ូត ៥០ លីត្រ ដែលជា​ការឧបត្ថម្ភ របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​៕

Loading...