អភិបាលខេត្តព្រះសីហនុ ត្រូវបានផ្លាស់ប្តូរតំណែង

ខេត្តព្រះសីហនុ៖លពីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹកនេះ ពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុថ្មី បានធ្វើឡើងនៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្តេចក្រឡាហោម.សខេង.ឧបរដ្ឋមន្ត្រីនិងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ការផ្លាស់ប្តូរចូលកាន់តំណែងនេះ

គឺលោក យន្ត មីន អតីតមេបញ្ជាការតំបន់សឹកខេត្តកោះកុងត្រូវបានតែងតាំងជាអភិខេត្តជំនួស លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុដែលត្រូវចូលនិវត្តន៍   ។

តាមការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុសរសើរទៅលើលោក ឈិត សុខុនថាតាំងពីលោកបានមកកាន់តំណែងជាអភិបាលខេត្តនៅខេត្តពះសីហនុ មួយរយៈមកលោកបានជួយកសាងនិងធ្វើឲ្យខេត្តព្រះសីហនុមានការរីកចំរើនច្រើន ដូចជាការជួសជុលផ្លូវថ្នល់ ហើយកសាងផ្លូវកៅស៊ូ ថ្មីៗ គ្រប់ច្រកល្ហកតាមបណ្តាភូមិ.ឃុំ.ក្នុងខេត្តព្រះសីហនុ ។

ជាមួយគ្នានោះក៍ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុស្រលាញ់រាប់អានពេញចិត្តទៅលើរូបលោក ហើយប្រជាពលរដ្ឋបាននិយាយតៗគ្នាថាពួកគាត់មិនចង់ឲ្យលោកចូនិវត្តន៍ទេគឺចង់ឲ្យលោកនៅជួយស្ថាបនានៅខេត្តព្រះសីហនុបន្តទៀត  ។

ហើយប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុនៅចងចាំជានិច្ចមិនភ្លេចអនុស្សាវរីយ៍ដែលលោកបានមករស់នៅជាមួយពួកគាត់មួយរយះ ៕

07-09-201556521 56522 56523 56524

Loading...

Leave a Reply

Your email address will not be published. Required fields are marked *