អភិបាលខេត្តរតនគិរី៖ មន្រ្តីនគរបាល និងទាហានការពារព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិ បាលដាក់ចេញនូវវិធានការនានាក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ពីប្រទេសជិតខាង

ខេមរៈនគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត
ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនិងលោកមេបញ្ជាការ មេបញ្ជា
ការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញចុះទៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដើម្បីជួបប្រជុំពិភាក្សាជាមួយសមត្ថកិច្ចជំនាញដាក់ចេញនូវវិធានការត្រួតពិនិត្យមើលកងកម្លាំងដែលកំពុងឈរជើងតាមព្រំដែនរវាងខេត្តរតនគិរី នៃព្រះរាជាណា
ចក្រកម្ពុជា និងខេត្តយ៉ាឡាយ, ខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិនិត្យមើលកន្លែងធ្វើចត្តាឡីស័កក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលប្រទេសវៀតណាមបានកំពុងនិងផ្ទុះជំងឺនេះឆ្លងចូលសហគមន៍គួរអោយព្រួយបារម្ភ។

នៅក្នុងឱកាសនេះឯកឧត្តម ថង សាវុនដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មាធិការទប់
ស្កាត់ជំងឺកូវីដ-១៩ខេត្ត បានធ្វើការណែនាំដល់មន្រ្តីនគរបាល និងទាហ៊ានការពារព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវបទបញ្ជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមព្រំដែនជាពិសេសរវាងព្រំដែនកម្ពុជា-វៀតណាមដែលថ្មីៗនេះប្រទេសវៀតណាមកំពុងតែរងការរាតត្បាតដោយជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែលបណ្ដាលអោយមានមនុស្សស្លាប់ និងមានអ្នកឆ្លងជាច្រើននាក់ ដោយសារជំងឺនេះ។

ឯកឧត្តមអភិបាលខេត្តរតនគិរីមានប្រសាសន៍បន្តថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិន វៀតណាមនេះ អាចនឹងមានភ្ញៀវទេសចរណ៍ រឺប្រជាពលរដ្ឋទាំងសងខាងឆ្លងកាត់បន្ទាត់ព្រំដែន ដែលបញ្ហានេះកម្លាំងឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
-ឡេថាញ់ក៏ដូចជាតាមច្រករបៀងនានា ជាពិសេសខាងវីរៈការពារព្រំដែនទាំងនគរបាល និងយោធារួមនិងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការលួចធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋទាំងខ្មែរ និងវៀតណាមអោយបាន
ដាច់ខាត។

ឯកឧត្តម អភិបាលខេត្ត ក៏បានអោយកងកម្លាំងទាំងនគរបាល និងយោធាត្រូវថែទាំសុខភាពខ្លួនឯង អោយបានល្អត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័័យក្នុងការរស់នៅប្រចាំ ជាពិសេសត្រូវសហការជាមួយកងកម្លាំងភាគីវៀតណាម និងអាជ្ញាធរមូលដ្ឋានធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានរៀងៗខ្លួន កុំឱ្យឆ្លងចូលទៅវិញទៅមកក្នុងកាលៈ
ទេសៈនេះ។ ដោយឡែកចំពោះបុគ្គលិកក្រុមហ៊ុនវៀតណាមដែលបានទៅលេងស្រុកក្នុងពិធីបុណ្យចូលឆ្នាំរបស់ខ្លួនជាង
៦០០នាក់ ពេលត្រឡប់មកវិញគឺត្រូវដាក់អោយនៅធ្វើចត្តាឡីស័កជាដំណាក់នៅច្រកទ្វារដែលខេត្តបានរៀបចំមាន
១០៤បន្ទប់ ដោយមិនអនុញ្ញាតអោយចូលមកក្រុមហ៊ុនវិញដោយមិនបានធ្វើចត្តាឡីស័កនោះឡើយ។

នៅក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានផ្តល់ជូនកងកម្លាំងនូវសម្ភារៈមួយចំនួនរួមមាន ស្រោមដៃ ម៉ាស់ អាល់កុល និងថវិកាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលឈរជើងការពារតាមចំណុចគោលដៅរៀងៗខ្លួនផងដែរ៕

Loading...