អភិបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយសង្គ្រោះបន្ទាន់ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រជិត ៦០០ គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាព ស្របពេលដែលកម្ពុជា កំពុងប្រឈមនឹងវិបត្តិកូវីដ១៩ !

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋក្រីក្រ ដែលជាជនពិការ ចាស់ជរា កុមារកំពា្រ និងស្ត្រីមេម៉ាយ គ្មានទីពឹងប្រមាណ ៤៥០គ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះខាតជីវភាពប្រចាំថ្ងៃ ទទួលបានអំណោយ សង្គ្រោះបន្ទាន់ពី អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ រួមជាមួយនឹង ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ី ប្រាសិទ្ធិ ដែលអំណោយទាំងនោះ ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋ នៅក្នុងនៅបរិវេណ សាលាបឋមសិក្សាត្រពាំងប្រាសាទ ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី១៣សីហាឆ្នាំ២០២០ ។ ពិធីចែក អំណោយនោះទៀត ក៏មានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន នោះផងដែរ ។

អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានមានប្រសាសន៍ថា អំណោយដែលជាគ្រឿង ឧបភោគ បរិភោគ ដែលបាននាំយកមកចែកជូនបងប្អូននៅនៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយសម្តេចតែងតែ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ពិសេស មនុស្សចាស់គ្មានទីពឹង ជនពិការ កុមារកំព្រា និងស្រី្តមេម៉ាយ ដែលជានិច្ចកាល សម្តេចប្រមុខដឹកនាំ តែងតែគិតគូរគ្រប់ ពេលវេលា។ លោកបានបន្តថា បើទោះបីជាអំណោយទាំងនេះ មានចំនួនតិចតួចក្តី ប៉ុន្តែ ក៏អាចជួយសម្រាល ការលំបាករបស់បងប្អូនបានមួយគ្រាដែរ ។ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាពខ្លួន ការពារជីវិតពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត បរិស្ថានស្អាត ដើម្បីការពារទបស្តាត់ជំងឺគ្រុនឈីក ជំងឺគ្រុនឈាម ជាពិសេស បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល អំពីវិធានការការពារជីវិត បង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ទាំងអស់គ្នា ដើម្បីការពារជីវិតខ្លួនយើង និងជីវិតអ្នកដទៃ។
បន្ទាប់មកថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ក៏បានអញ្ជើញប្រគល់អំណោយ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ទាំង៤៥០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេស និងឃីត១ កញ្ចប់ (មុង ភួយ សារុង ក្រមា ថែមទៀតផង ៕

Loading...