អភិបាលខេត្ត​ពិតជា​រំភើបចិត្ត​នៅពេលដែល​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ រួមទាំង​លោកគ្រូ អ្នកគ្រូ​ពេទ្យ បាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​ឡើងវិញ​

សៀមរាបៈ បន្ទាប់ពី​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ហើយ​ទទួលលទ្ធផល​អវិជ្ជមាន នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ទាំង​៣ (​មន្ទីរ​សម្រាក​ព្យាបាល ៧៧៧ សៀមរាប មន្ទីរ​ពហុ ព្យាបាល​សុខភាព បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ ទូច កូ និង​បន្ទប់​ថែទាំ​វេជ្ជសាស្ត្រ ចាវ ចាន់ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​) ត្រូវបាន​ប្រគល់​និង​ទទួល​ឱ្យ​ដំណើរការ​ឡើងវិញ​។​

​លោក​ទៀ សីហា​អភិបាលខេត្ត​សៀមរាប​បាន​និយាយ​នៅ​ពាក់កណ្តាល​យប់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១​ថា ថ្ងៃនេះ​ពិតជា​រំភើបចិត្ត​នៅពេលដែល​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ រួមទាំង​លោកគ្រូ អ្នកគ្រូ​ពេទ្យ បាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​ឡើងវិញ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​សូម​បងប្អូន​ម្ចាស់​គ្លីនិក ប្រជាពលរដ្ឋ បុគ្គលិក​ទាំងអស់​ត្រូវ​បន្ត ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ដាច់ដោយឡែក​នៅផ្ទះ​រៀងៗ​ខ្លួន ១៤​ថ្ងៃ​ទៀត​។

​លោក​ក៌​បាន​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការការពារ តាម​ការណែនាំ របស់​ក្រសួង​សុខា ភិ​បាល កុំ​ឲ្យ​ប៉ះ​ដល់​ក្រុមគ្រួសារ​របស់លោក​អ្នក​ឲ្យ​សោះ​។ បើ​មាន​ករណី​មិន​ស្រួលខ្លួន ឬ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន សូម​រួសរាន់​ទាក់ទង​ទៅ​ភូមិ​-​សង្កាត់​របស់ខ្លួន​។

​លោក​ក៏​សូម​អរគុណ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​នៅ​ខេត្តសៀមរាប​ដែល​បានការ​ពារ​ប្រជាពលរដ្ឋ យើង​ទាំងអស់​រួចផុត​ពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ចំពោះ​មន្ទីរ​ទាំង​៣​នេះ ។ មិនគួរ​ឲ្យ​ជឿ ក៏ប៉ុន្តែ​ពិតជា​មានការ​រីករាយ និង​សាទរ​យ៉ាងខ្លាំង​ចំពោះ​អ្នកជំងឺ​ក៏ដូចជា​ក្រុមគ្រូពេទ្យ ក្នុង​មន្ទីរពេទ្យ​ទាំង​៣​នេះ ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ លោក​សូម​អរគុណ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បាន​ជួយ​ថែរក្សា ការពារ​សុវត្ថិភាព​ជូន​បងប្អូន ប្រជាពលរដ្ឋ​ទាំង​៣​ទីតាំង​កន្លងមក​៕​

Loading...