អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បាលទទួលការជួបសំណេះសំណាលការងារជាមួយគណៈប្រតិភូ រាជទូតប្រទេសថៃប្រចាំនៅកម្ពុជាមកខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្ត លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដោយ លោកសៅ សារ៉ាត់ អភិបាលរងខេត្ត លោកស្រី ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោក គង់ ដួង លោកហែម ឫទ្ធី នាយករដ្ឋបាលខាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត បានទទួលជួបសំណេះសំណាល ពិភាក្សាការងារ ជាមួយគណៈប្រតិភូស្ថានទូតប្រទេសថៃ ប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ លោក នុតាវុធ ផូធីសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពិភាក្សាការងារនេះ លោក កើត សុធា អភិបាលខេត្តប៉ៃលិន និង លោក នុតាវុធ ផូធីសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីបញ្ហាកសាងស្ពានបេតុងព្រំដែននៃប្រទេសទាំងពី កម្ពុជា-ថៃ នៅច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន បញ្ហាកិច្ចសហប្រតិប័ត្តការទប់ស្កាត់ការជួញដូរចែកចាយគ្រឿងញៀនឆ្លងដែន និងបញ្ហាពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជាដើម។

ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តប៉ៃលិននេះដែរ លោក នុតាវុធ ផូធីសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរ ក៏បានចុះពិនិត្យមើលការប្រមូលផលផ្លែមៀន ចំការស្វាយនៅក្នុងខេត្តប៉ៃលិន និងផែស្ងួត ជាង ហៀង របស់លោកស្រី ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន នៅចំណុចភូមិអូរអឹល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ ៕

Loading...